សម្តេចធិបតី៖ ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៤ កម្ពុជាសាងសង់ប្រព័ន្ធធារាសាស្ត្រអាចស្រោចស្រព្វបានជាង ១លានហិកតា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា អ្នគិតចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៤ កម្ពុជាសាងសង់ប្រព័ន្ធធារាសាស្ត្រអាចស្រោចស្រព្វបានជាង ១លានហិកតា ចំណាយថវិកា ១,៨០០លានដុល្លារ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី នៅខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤ ខែតុលានេះ បានថ្លែងថា ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ មិនមែនត្រឹមតែផែនការនោះទេ គឺសមិទ្ធផលជាក់ស្តែងនៅលើដី។
សម្តេចធិបតីបន្ថែមថា សមិទ្ធផលដែលមានមិនទាន់ឆ្លើយតបគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ដូច្នេះត្រូវបន្តប្រឹងប្រែងជាបន្តទៀត ដើម្បីប្រជាពលរដ្ឋ៕