**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព**កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នឹងចេញនូវឯកសារសំខាន់ចំនួន៣ នៅថ្ងៃចុងក្រោយ ដែលជាការអនុម័ត្រឯកសារបីស្នូល ជាប្រវត្តិសាស្រ្តនៃអនុសញ្ញាអូតាវ៉ា**ប្រធានាធិបតីរុស្ស៊ី លោក Putin ធ្វើដំណើរទៅដល់ទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ដើម្បីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ ២ថ្ងៃ**មូលនិធិជាតិជំនួយសង្គម ជូនដំណឹង ពីការចុះឈ្មោះសិស្សានុសិស្ស ចូលក្នុងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ**រុស្ស៉ី ថាការសម្រេចចិត្តរបស់លោក ត្រាំ ដើម្បីកាត់បន្ថយការគាំទ្រសម្រាប់អ៊ុយក្រែន ប្រៀបដូចជាការកាត់ទោសប្រហារជីវិត លើកងទ័ពអ៊ុយក្រែ**ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ ចូលរួមចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវើ រវាងចំណុចនានា ក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ាន ណាមួយផ្សេងទៀត**ក្រុមហាម៉ាស ត្រៀមខ្លួនរួចរាល់ សម្រាប់អនុវត្តបទឈប់បាញ់**អាមេរិក អនុម័តលក់សព្វាវុធតម្លៃ ៦៨០លានដុល្លារឲ្យអ៊ីស្រាអែល ទោះបីខ្លួនអះអាងថា កំពុងជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ាក៏ដោយ**អង្គការ Wild Earth Allies៖ កិច្ចការពារសត្វទន្សោងជារឿងសំខាន់ និងមិនអាចខ្វះបានឡើយ**សម្ដេច ទៀ បាញ់ អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ម៉ែន សំអន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចក្រឡាហោម ស ខេង អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចតេជោ ហ៊ុន សែន៖ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ចូលរួមមហាសន្និបាតលើកទី២ នៃអង្គការកិច្ចសហប្រតិបត្តិការខាងត្បូង (OSC)**ចិនថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្លាស់ប្តូរ របស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីខ្មៅក្រុមហ៊ុនចិនចំនួន ២៩**អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសបានថ្នាំញៀន ប្រភេទហេរ៉ូអ៊ីនជាង ៣៣២គីឡូក្រាម និងថ្នាំដាក់អារម្មណ៍ជាង៤,១លានគ្រាប់**មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលហាឡាលពិភពលោក និងពិព័រណ័ហាឡាលឆ្នាំ២០២៤ នៅសាធារណរដ្ឋតួកគីយេ

លោកXi Jinpingអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេសBRICSលើកទី១៦និងថ្លែងសុន្ទរកថាគន្លឹះ

ថ្ងៃទី២៣ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលប្រទេសBRICSលើកទី១៦បានបើធ្វើនៅក្រុងKazanប្រទេសរុស្ស៊ី។លោកភូទីនប្រធានាធិបតីរុស្ស៊ីធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំ។លោកXiJinpingប្រធានរដ្ឋចិន លោកLuiz Inacio Lula da Silvaប្រធានាធិបតីប្រេស៊ីល(ចូលរួមតាមអនឡាញ) លោកAbdel-Fattah al-Sisiប្រធានាធិបតីអេហ្ស៊ីប លោកAbiy Ahmedនាយករដ្ឋមន្ត្រីអេត្យូពី លោកNarendra Modiនាយករដ្ឋមន្ត្រីឥណ្ឌា លោកMasoud Pezeshkianប្រធានាធិបតីអ៊ីរ៉ង់ លោកCyril Ramaphosaប្រធានាធិបតីអាហ្វ្រិកខាងត្បូងនិងលោកSheikh Mohamed bin Zayed Al Nahyanប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមជាដើមបានអញ្ជើញចូលរួម។
ជាបឋម លោកXi Jinpingបានអញ្ជើញចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌតូចជាបឋម ដើម្បីស្វាគមន៍សមាជិកថ្មីចូលរួមគ្រួសារBRICSនិងអញ្ជើញប្រទេសជាច្រើនទៀតឱ្យចូលរួមជាប្រទេសដៃគូBRICS។លោកXi Jinpingបានលើកឡើងថា ការពង្រីកចំនួនសមាជិកជានិមិត្តសញ្ញាសំខាន់ក្នុងការអភិវឌ្ឍរបស់BRICS និងជានិមិត្តសញ្ញានៃបម្រែបម្រួលនិម្មាបនកម្មអន្តរជាតិ។
បន្ទាប់មក លោកXi Jinpingបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនិងលើកមតិយោបល់សំខាន់ស្តីពីការអភិវឌ្ឍប្រទេសBRICSនៅពេលអនាគត ដោយបានលើកឡើងសំណើ៥ចំណុច គឺការកសាង “BRICSប្រកបដោយសន្តិភាព” “BRICSប្រកបដោយការច្នៃប្រឌិតថ្មី” “BRICSប្រកបដោយភាពបៃតង” “BRICSប្រកបដោយភាពយុត្តិធម៌”និង“BRICSប្រកបដោយវប្បធម៌មនុស្សជាតិ”។
ជាចុងក្រោយ លោកXi Jinpingបានសង្កត់ធ្ងន់ថា ភាគីចិនរីករាយរួមជាមួយរដ្ឋសមាជិកនានាBRICS ដើម្បីត្រួសត្រាយនិម្មាបនកម្មថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃ“កិច្ចសហប្រតិបត្តិការBRICSធំ” រួមគ្នាជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
កិច្ចប្រជុំនេះបានចេញផ្សាយ«សេចក្តីប្រកាសKazanនៃកិច្ចប្រជុំកំពូលប្រទេសBRICSលើកទី១៦» ដោយប្រកាសបង្កើតប្រទេសដៃគូBRICS៕

អត្ថបទដែលជាប់ទាក់ទង