**ស៉ីរី៖ ការវាយប្រហាររបស់អ៉ីស្រាអែល មកលើរដ្ឋធានីដាម៉ាស និងទីតាំងយោធារបស់ខ្លួន បណ្តាលឱ្យទាហានម្នាក់ស្លាប់ និង៧នាក់រងរបួស**លោក លី ពេជ្រវីរៈ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីជំនួសលោក សុខ សុផល**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសតែងតាំងលោក ហ៊ឹម លីម៉េង ជាអភិបាលរងខេត្តកំពង់ធំ**ព្យុះត្រូពិក Trami កំពុងបោកបក់លើផ្នែកភាគឦសាននៃកោះ Luzon ដ៏សំខាន់របស់ហ្វីលីពីន និងបង្កជាទឹកជំនន់**អ៉ីស្រាអែល និងហេសបូឡា បង្កើនការបាញ់ផ្លោងដាក់គ្នា ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងជំរុញឱ្យបញ្ឈប់ការប្រយុទ្ធគ្នា**ឯកឧត្ដម អ៊ុន ចាន់ដា បន្តចែកស្រូវពូជជូនពលរដ្ឋ ១៤៧គ្រួសារ នៅឃុំព្រែកកក់ និងឃុំព្រែកបាក់ ក្នុងស្រុកស្ទឹងត្រង់**ប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀ ពូទីន បង្ហាញការស្វាគមន៍ ចំពោះសំណើរបស់ក្រុមមេដឹកនាំ BRICS ដែលចង់ជួយសម្រុះសម្រួលជម្លោះអ៊ុយក្រែន**អ៊ុយក្រែន៖ រុស្ស៉ីបរាជ័យក្នុងការស្វែងរកការគាំទ្រ សម្រាប់សង្រ្គាមឈ្លានពានរបស់ខ្លួន នៅកិច្ចប្រជុំកំពូល BRICS**ប្រធានាធិបតីអ៉ីរ៉ង់ Masoud Pezeshkian ទទូចឱ្យក្រុមប្រទេសជាសមាជិក BRICS ជួយបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងប្រទេសលីបង់**សំណើ និងសំណូមពររបស់ពលរដ្ឋ ក្នុងវេទិការៀបចំឡើងនៅខណ្ឌទួលគោក ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយជូនភ្លាមៗ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងចុះជួបសំណេះសំណាលជាមួយ​កីឡាករទូក​ ង​ “ព្រះខ័ន​សឹកមហាជាមានជ័យបារមីបរិស័ទសាមគ្គី”​ ដែលជាទូក​ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ**ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចែករំលែកអំពីប្រតិបត្តិការទូទាត់សាច់ប្រាក់ឆ្លងដែន ក្នុងការជំរុញពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោន**ប្រធានាធិបតីចិន គូសបញ្ជាក់ពីតួនាទីរបស់ BRICS ក្នុងការកសាងពិភពលោកពហុប៉ូល ដែលជំរុញឱ្យមានសកលភាវូបនីយកម្ម**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង**កិច្ចសន្ទនារវាងប្រព័ន្ធសារព័ត៌មានប្រទេស BRICS ក្រុងKazan បើកធ្វើដោយជោគជ័យ**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី២១ របស់ក្រុមការងារបច្ចេកទេសស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (TWG-SNDD)**ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ**នាយឧត្តមសេនីយ៍ ស ថេត បដិសេធយ៉ាងដាច់អហង្កាចំពោះការផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េថា ពលរដ្ឋខ្លួនត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា**ខេត្តកំពត នឹងរៀបចំបុណ្យសមុទ្រ នាខែធ្នូខាងមុខនេះ ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”

ខេត្តកំពត នឹងរៀបចំបុណ្យសមុទ្រ នាខែធ្នូខាងមុខនេះ ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំនាព្រឹកនេះថា យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ : ៧៧៥ សជណ.ពទ ចុះថ្ងៃពុធ ៦ កើត ខែជេសដ្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ ពិធីបុណ្យសមុទ្រ ឯកភាពកំណត់យកខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ដោយគណៈកម្មការទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តកំពត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិល្បករខ្មែរក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ក្រោមប្រធានបទ “អបអរ បេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ១៣កើត ដល់ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។

ឯកឧត្តម បានបាញ្ជាក់ទៀតថា កម្មវិធីបើក ជាផ្លូវការគឺប្រព្រឹត្តិទៅនាថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត ដូចខាងក្រោម៖
១. ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុជកាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤
២. សកម្មភាពកីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ
និង៣. ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ព្រមទាំងសកម្មភាពកម្សាន្តនានាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង