**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែតុលា និងលើកទិសដៅបន្តសម្រាប់អនុវត្ត ខែវិច្ឆិការ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងការតាំងពិពណ៌ភូមិមួយផលិតផលមួយ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះ ផ្តោតលើរបៀបវរ:ចំនួន៥ រួមមាន៖១-ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែតុលា និងលើកទិសដៅបន្តសម្រាប់អនុវត្តខែវិច្ឆិការ ឆ្នាំ២០២៤ ។ ២-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងការតាំងពិពណ៌ភូមិមួយផលិតផលមួយ ។ ៣-ផ្សព្វផ្សាយផែនការស្តីពីការពង្រឹងវិធានការ រក្សា សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ។ ៤-ផ្សព្វផ្សាយផែផែនការសកម្មភាពរយះពេល៥ឆ្នាំ ។៥-សេចក្តីណែនាំផ្សេងៗ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ផែនជំនាញ និង អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តទាំងអស់ រហូតបានលទ្ធផលគួរជាទីមោទនៈ និងបានជម្រុញដល់គ្រប់ផែនជំនាញ និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវប្រឹងប្រែងបន្តទៀតរិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យអង្គភាពរបស់យើងកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់ចេញនូវផែនការ និងជម្រុញដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ត្រូវ ក្នុងនោះ ៖-ពង្រឹងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម -ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង -ពង្រឹងផ្សផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព -ពង្រឹងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់អំពីគ្រឿងញៀន -ពង្រឹងការងារស្នូល ការប្រចាំបញ្ជា ការយាមល្បាត ត្រួតពិនិត្យ ការចាត់តាំង អវត្តន៍ -ពង្រឹងការថែរក្សា ការកសាង អភិឌ្ឍន៍ជំរំបន្ទាយ ការដាំដុះ និងចិញ្ចឹមសត្វ -ពង្រឹងគ្រប់គ្រងចំណូល សំណាកស្រុក និងការស្នាក់នៅរបស់ជនបរទេស -ពង្រឹងបណ្តុះបណ្តាលបន្ថែម មន្ត្រីនគរបាលលើចំណេះ ជំនាញពត៌មានវិទ្យា (Digital) -ពង្រឹងការងារ ការផ្តល់សេវាសាធារណះ និងឆ្លើយតបសំណូមពរប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា -ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ សមត្ថកិច្ចស្ថាស្ថាប័នពាក់ព័ន្ធ ទាំងក្នុងខេត្តនិងតាមព្រំដែន -ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

អត្ថបទដែលជាប់ទាក់ទង