**នាយករដ្ឋមន្ត្រីថៃ បដិសេធពីការជ្រៀតជ្រែក ក្នុងការដោះស្រាយជម្លោះដីធ្លីដ៏ល្បីចំនួនពីរ**បណ្ឌិត កៅ ថាច ចង់ឃើញសិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុកមានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារប្រកបដោយនិរន្តភាព**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកផែនការសកម្មភាពការងារឆ្នាំ២០២៥ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»**ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា

អ៉ីស្រាអែល និងហេសបូឡា បង្កើនការបាញ់ផ្លោងដាក់គ្នា ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងជំរុញឱ្យបញ្ឈប់ការប្រយុទ្ធគ្នា

ហ៊្សេរុយសាឡិម៖ ការវាយប្រហាររបស់អ៉ីស្រាអែល បានវាយលុកតំបន់ជាយក្រុង ភាគខាងត្បូងនៃរដ្ឋធានីបេរូត កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈក្រុមហេសបូឡា អះអាងថា បានបាញ់មីស៉ីលកំណត់គោលជាក់លាក់ ទៅកាន់អ៉ីស្រាអែល ចំពេលដែល លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា និងជំរុញឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ទាំងនៅហ្កាហ្សា និងនៅលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ ២០២៤។

ការវាយប្រហារនៅឯជាយក្រុងបេរូត បណ្តាលឱ្យមានការឆាបឆេះ ភ្លាមៗបន្ទាប់ពីអ្នកនាំពាក្យយោធាអ៉ីស្រាអែល ព្រមានឱ្យជម្លៀសចេញពីសង្កាត់ នៅទីនោះ។ រីឯការវាយប្រហារមួយទៀត បានកើតឡើងលើការិយាល័យគ្មានមនុស្សមួយកន្លែង ក្បែរស្ថានីយ៍ទូរទស្សន៍ Al-Mayadeen គាំទ្រដោយអ៉ីរ៉ង់។ តាមក្រសួង​សុខាភិបាល​លីបង់​ មនុស្ស​ម្នាក់​បានស្លាប់ ​និង ៥នាក់​របួស។

ក្រុមហេសបូឡា បានឱ្យដឹងថា ពួកគេបានបង្កើនការវាយប្រហារលើអ៉ីស្រាអែល ដោយប្រើមីស៉ីលកំណត់គោលដៅជាក់លាក់ ជាលើកដំបូង និងបានបាញ់យន្តហោះដ្រូនប្រភេទថ្មីផងដែរ។ ក្រោយ​មក ហេសបូឡា​និយាយ​ថា ​ខ្លួន​បាន​កំណត់​គោលដៅ​ រោងចក្រ​យោធា​អ៉ីស្រាអែល ​នៅជាយ​ក្រុង​ Tel Aviv។

លោក Blinken ដែលធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាជាថ្មីទៀត ក្រោយអ៉ីស្រាអែល សម្លាប់មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar រំពឹងថា អាចជំរុញឱ្យអ៉ីស្រាអែល ប្រើឱកាសនេះ ដើម្បីបិទបញ្ចប់សង្រ្គាម។ ប៉ុន្តែជម្លោះ ហាក់ដូចជាកាន់តែរាលដាល ជាមួយនិងការវាយប្រហារថ្មីលើទីក្រុង Tyre ដែលជាទីក្រុងកំពង់ផែ ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ ស្ថិតនៅភាគខាងត្បូងលីបង់ និងបានកើតឡើងផងដែរ បន្ទាប់ពីមានការបញ្ជាឱ្យជម្លៀសចេញ ពីសំណាក់អ៉ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង