**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋ គឺមិនទទួលបានជោគជ័យឡើយ**រដ្ឋមន្ត្រី ហួត ហាក់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង**គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលានេះ**កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតកូរ៉េ ដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូងលើកទី១**ព្រឹត្តិការណ៍ប្រកួតកីឡា​យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” មានរយៈពេលខ្លី ប៉ុន្តែអាចដំណើរការទៅដោយរលូន និងជោគជ័យត្រចះត្រចង់**រដ្ឋសភា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីចេញសេចក្តីស្នើវិសោធនកម្ម និងអនុម័តលើសេចក្តីព្រាងច្បាប់ ដោយរបៀបវារៈចំនួន៤**ក្រសួងមហាផ្ទៃ ប្រកាសលទ្ធផលនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨**រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីបូកសរុប​ និងបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា​ ឆ្នាំ២០៥០**កម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើន ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ខណៈបញ្ហានេះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ**គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ២៥ទៀត ក្រោមទុនវិនិយោគ ៩១៧ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស**កងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ កំពុងមមាញឹកស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនចំណុចបង្គោលលេខ១០ រហូតដល់មុំ៣**ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់**អភិបាលខេត្តកំពង់ធំ យកស្រូវពូជ៥០តោនរបស់រាជរដ្ឋាភិបាល ចែកជូនពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់នៅក្រុងស្ទឹងសែន**លោក Orban រិះគន់ចំពោះការដាក់សម្ពាធរបស់ EU លើការការពារអធិបតេយ្យភាពរបស់ហុងគ្រី**មាស កើនឡើងលើសពី Bitcoin និងភាគហ៊ុន នៅពេលភាពមិនប្រាកដប្រជា នៃការបោះឆ្នោត នៅអាមេរិក មានទម្ងន់លើទីផ្សារ**អាមេរិក៖ ទាហានកូរ៉េខាងជើង នឹងក្លាយជាគោលដៅស្របច្បាប់ ដើម្បីវាយប្រហារ ប្រសិនបើហ៊ានពាក់ព័ន្ធជម្លោះនៅអ៊ុយក្រែន**ឯកឧត្តម អ៊ូច ភា បង្ហាញពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ**ណាតូ​ ប្រតិកម្មទៅនឹងបំណង ចង់ចូលរួមប្លុក ប្រទេស BRICS ​ដោយប្រទេសតួកគី**បទវិភាគ៖ “កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICS ធំ”នឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងកិច្ចកសាងពិភពលោកដ៏ល្អបវរ

អភិបាលខេត្តកំពង់ធំ យកស្រូវពូជ៥០តោនរបស់រាជរដ្ឋាភិបាល ចែកជូនពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់នៅក្រុងស្ទឹងសែន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី បានផ្ដល់ស្រូវពូជ៥០តោន តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយទឹកជំនន់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន៥៥៣គ្រួសារ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា សម្រាប់ក្រុងស្ទឹងសែនឆ្នាំនេះទទួលរងនូវការខូចខាតដំណាំស្រូវប្រមាណជាង៤ពាន់ហិចតា។ ការខូចខាតដំណាំស្រូវនេះ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ស្រូវពូជ៥០តោន សម្រាប់យកមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ទោះបីវាមិនអាចគ្រប់ទៅតាមអ្វីនូវការខូចខាតប៉ុន្តែវាអាចរួមចំណែកសំរាលនូវការទុក្ខលំបាក មួយផ្នែករបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា អ្វីដែលសំខាន់សម្រាប់ក្រុងស្ទឹងសែន គឺសម្ដេចអធិបតី បានឱ្យក្រសួងធនធានទឹក និងឧតុនិយម បង្កើនល្បឿននៅក្នុងការសាងសង់ទំនប់ស្ទាក់ទឹកនៅឃុំកំពង់គោ និងស្ទឹងស្លាប់ ឃុំត្បូងក្រពើ នៅពេលដែលទំនប់ទាំងពីរ សាងសង់រួចយើងអាចគ្រប់គ្រងទឹកនៅក្នុងដងស្ទឹងសែននេះ មានភាពល្អប្រសើរជាងមុន។ បងប្អូនប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផល និងកាត់បន្ថយការលិចលង់ស្រូវរបស់បងប្អូន។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេលជាង២ឆ្នាំទៀត ទើបសាងសង់ទំនប់ស្ទាក់ទឹកក្នុងក្រុងស្ទឹងសែនរួចរាល់ យើងអាចរក្សាទឹកបានគង់វង្ស ហើយប្រជាពលរដ្ឋបង្កើតបង្កើនផលមិនខ្វះទឹក ស្រោចស្របដំណាំស្រូវទៀតនោះទេ។

ប្រជាពលរដ្ឋទទួលបានស្រូវពូជបានថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងអភិបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ៕  

អត្ថបទដែលជាប់ទាក់ទង