ឯកឧត្តម យិត បុណ្ណា បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “បច្ចេកទេសថ្មី នៃផលិតផលកៅស៊ូក្រាលផ្លូវ (Asphalt Innovation Workshop)
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “បច្ចេកទេសថ្មី នៃផលិតផលកៅស៊ូក្រាលផ្លូវ (Asphalt) Latest Improvement and Applications of Asphalt ដោយមានការអញ្ជើញចូលពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក លោកអគ្គនាយករង ប្រធាននាយកដ្ឋាន សិក្ខាកាមមកពីវិស័យឯកជន និងអង្គភាពក្រោមឱវាទក្រសួង។
សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាម និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធឱ្យយល់កាន់តែច្បាស់ពីប្រភេទនៃផលិតផលកៅស៊ូក្រាលផ្លូវនីមួយៗ ដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ និងបច្ចេកទេសថ្មីៗក្នុងការអនុវត្តលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយ Performance Grade (PG Grade) ជាប្រព័ន្ធចំណាត់ថ្នាក់កៅស៊ូថ្មីក្នុងការជំនួសឱ្យ Penetration Grade AC40/50 ដែលមានគុណភាពល្អ អាចទប់ទល់នឹងទម្ងន់ចរាចរណ៍បានច្រើន និងសីតុណ្ហភាពបានខ្ពស់ជាងកៅស៊ូ AC60/70 EcoPrime ដែលជាកៅស៊ូប្រែមមានគុណភាពខ្ពស់ អាចជ្រាបចូលជាន់បាតបានច្រើន និងស្ងួតក្នុងរយៈពេល ៣ ទៅ ៤ម៉ោង ៕