នគរបាល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅក្រុងពោធិ៍សាត់
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២៤ វេលាម៉ោង០២ និង៣០នាទីរសៀល យោងតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុង អោយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាល ក្រុង ពោធិ៍សាត់ ដឹកនាំដោយលោកវ.ទោ ប៉ុន រតនាអធិការរងនៃ អធិការដ្ឋាននគរបាល ក្រុង ពោធិ៍សាត់ សហការជាមួយប៉ុស្ដិ៍ នគរបាល រដ្ឋ បាល ព្រៃញី បានចុះបង្រ្កាប ករណីគ្រឿងញៀនមួយកន្លែងស្ថិត នៅ ផ្ទះ ឈ្មោះ ជេត វណ្ណី ភេទស្រី អាយុ២៨ឆ្នាំ ស្ថិតនៅ ភូមិ ដូងជ្រុំ សង្កាត់ ព្រៃញី ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ជាលទ្ធផលចាប់បានជនសង្ស័យចំនួន០៤នាក់
១- ឈ្មោះ បុិន តុលា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ សំរោង ឃុំកញ្ជោរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។រក្សាទុកចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន (លទ្ធផល តេស្ត ស្វែងរក សារធាតុ ញៀន ក្នុងទឹកនោមលទ្ធផល + វិជ្ជមាន )។
២-ឈ្មោះ យិន រតនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ ក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រើប្រាស់នូវសារធាតុញៀន(លទ្ធផល តេស្ត ស្វែងរក សារធាតុ ញៀន ក្នុងទឹកនោមលទ្ធផល(+) វិជ្ជមាន )។
៣-ឈ្មោះ ហម ពេជ្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ បឹងក្រាញ់ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ប្រេីប្រាស់ដោយ ខុស ច្បាប់នូវ សារធាតុ ។ (លទ្ធផល តេស្ត ស្វែងរក សារធាតុ ញៀន ក្នុងទឹក នោមលទ្ធផល(+)វិជ្ជមាន )។
៤-ឈ្មោះ ជេត វណ្ណី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ម៉ាស្សា រស់នៅ ភូមិ ក្រាំងតាសែន សង្កាត់ ព្រៃញី ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ សម្រួលទីតាំងនិងប្រេីប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន(លទ្ធផល តេស្ត ស្វែងរក សារធាតុ ញៀន ក្នុងទឹកនោមលទ្ធផល(+) វិជ្ជមាន ។
វត្ថុតាងចាប់យកបានរួមមាន ៖
១-ទូរស័ព្ទ ចំនួន ០១ គ្រឿង ( ម៉ាកinfinix ពណ៌ ទឹកសមុទ្រ)
២-ម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១១កញ្ចប់ទម្ងន់សរុប ៣១,៧៨ ក្រាម(គិតសាច់ថ្នាំសុទ្ធ)
៣-អំពូលកែឆ្នៃសំរាប់ជក់ថ្នាំចំនួន ០៦
៤-ថង់សម្រាប់ ច្រកថ្នាំញៀនមួយចំនួន
៥-ដែកកេះកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួនមួយ
៦-ម៉ូតូហុងដាឌ្រីមសង់២០២២ ចំនួន០១គ្រឿង ពណ៍ ក្រហម ស្លាកលេខ ពោធិ៍សាត់ 1K-0178
៧-កញ្ចប់បារីចំនួន ០១កញ្ជប់
៨-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០១ កំប្លេ
៩-ទុយោសម្រាប់ចូកគ្រឿងញៀនចំនួន ០១
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមជាមួយវត្ថុតាងត្រូវបានឃាត់ខ្លួននឹងរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់នីតិវិធី៕