លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វិធានការបង្ការទប់ស្កាត់ហានិភ័យ នៃអំពើពពោះជំនួស
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វិធានការបង្ការទប់ស្កាត់ហានិភ័យ នៃអំពើពពោះជំនួស។
ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពី លោកជំទាវ រដ្ឋលេខាធិកា ក្រសួងកិច្ចការនារី អនុរដ្ឋលេខាធិការ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ប្រធាននាយកដ្ឋានតំណាងក្រសួងយុត្តិធម៌ លោកព្រះរាជអាជ្ញារង និងមន្ត្រីពាក់ព័ន្ធ សរុប២២រូប៕