**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្តម វង សូត អញ្ជើញទៅចូលរួមនឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក សន្និសីទពិភពលោកអ្នកសិក្សាស្រាវជ្រាវពីចិន នៅក្រុង Nanping ខេត្ត Fujian ប្រទេសចិន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការទី៦នៃរដ្ឋសភា អញ្ជើញធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាស្រាវជ្រាវពីចិន ក្រោមប្រធានបទស្តីពី “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដែលនឹងរៀបចំឡើងចាប់ពី ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាក្រុង Nanping ខេត្ត Fujian។

គោលបំណងនៃសន្និសីទពិភពលោកនៃអ្នកសិក្សាពីចិន គឺដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយអរិយធម៌ចិនក្នុងបរិបទសកល ហើយក៏ជាព្រឹត្តិការណ៍សម្រាប់ស្វែងយល់ពីតួនាទីរបស់ចិន ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មជាសកលផងដែរ។

សន្និសីទនេះ ជាផ្នែកមួយនៃការអនុវត្តនូវគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានដាក់ចេញកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋចិន ដោយគំនិតផ្តួចផ្តើមនេះ បាន ផ្តល់ តម្លៃ ដល់ ការ គោរព នូវភាពចម្រុះនៃអរិយធម៌ គុណតម្លៃរួមនៃមនុស្សជាតិ សារៈសំខាន់នៃកេរដំណែល និងនវានុវត្តន៍នៃអរិយធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

គួរបញ្ជាក់ថា ឯកឧត្តម វង សូត អនុប្រធានទី២ ត្រូវបានអញ្ជើញជាពិសេស ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទនេះ ដើម្បីរួមចំណែកផ្តល់អនុសាសន៍លើការជំរុញការផ្លាស់ប្តូរអរិយធម៌រវាងប្រទេសចិន និងកម្ពុជា រួមទាំងប្រទេសដទៃជុំវិញពិភពលោក សំដៅរួមគ្នាជំរុញទំនើបភាវូបនីយកម្មពិភពលោក និងរួមគ្នាកសាងសហគមវាសនារួមសម្រាប់មនុស្សជាតិ។ សន្និសីទ ដែល រៀប ចំ ដោយ សមាគម ចិន សម្រាប់ ការយល់ដឹងអន្តរជាតិ (CAFIU)នេះ មានការចូលរួមពី អ្នកនយោបាយជាន់ខ្ពស់ អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល មកពីប្រទេសនានា ប្រមាណជិត១០០ប្រទេស។

ក្នុងដំណើរទស្សនកិច្ច រយៈពេល៤ថ្ងៃនេះ ឯកឧត្តមអនប្រធានទី២រដ្ឋសភា គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសភាតំណាងប្រជាជនចិនខេត្តហ្វូជាន និងថ្នាក់ដឹកនាំខេត្តហ្វូជាន មួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង