ក្រសួងការងារ និងអង្គការប៊្លូម អាស៊ា ចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ចាន់ សុទ្ធា នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការប៊្លូម អាស៊ា (Bloom Asia) បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ៕