**ចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនជនត្រូវចោទ ៩នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន**អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីការផ្គត់ផ្គង់ ACCESSORIES & SPARE PART ចំនួន ១១មុខ (កញ្ចប់ទី២៣) ជូននាយកដ្ឋានអាជីវកម្ម ចែកចាយ (ផែនការឆ្នាំ2024)**នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់លោកផ្ទាល់តែម្តង**ទីក្រុងបាងកក និងឈៀងម៉ៃ ក្លាយជាទីក្រុងកំពូលទាំង៥០ ទូទាំងពិភពលោកសម្រាប់ការបំពុលដោយភាគល្អិតធូលីតូចៗ**សូមបង្កើនការប្រុងប្រយ័ត្ន! ក្រុមជនខិលខូចចាប់ផ្ដើមប្រើវិធីសាស្ដ្រផលិតមាសក្លែងក្លាយ ចរាចរលក់ចែកចាយលើបណ្តាញសង្គម**រុស្ស៊ី នឹងរឹបអូស និងបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រទេសលោកខាងលិច**សមិទ្ធផលផ្ទះ ២ខ្នង និងអណ្តូង ៣ផ្សេងទៀត ជាព្រះរាជអំណោយរបស់ សម្តេចម៉ែ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ**អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**ឯកឧត្ដម ងិន ឆាយ៖ កម្ពុជា មានដីអាចដាំដុះដំណាំស្វាយចន្ទីប្រមាណ ១,២៤លានហិកតា ហើយជាប់លេខ៣ ធៀបនឹងប្រទេសដាំដុះដំណាំស្វាយចន្ទីលើពិភពលោក**ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផ្លែត៖ កម្ពុជានៅតែត្រូវការថវិកាប្រមាណ ៧ពាន់លានដុល្លារ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ២០ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ**ព្យុះត្រូពិច Trami បង្កការបំផ្លិចបំផ្លាញនៅប្រទេសហ្វីលីពីន និងសម្លាប់មនុស្សយ៉ាងតិច ២៦នាក់**បណ្ដាប្រទេស BRICS ច្រានចោល និងថ្កោលទោសចំពោះការដាក់ទណ្ឌកម្មដោយខុសច្បាប់របស់លោកខាងលិច**មនុស្ស៥នាក់ស្លាប់ និង២២នាក់រងរបួស ក្នុងការវាយប្រហារភេរវកម្មលើក្រុមហ៊ុនអាកាសចរណ៍ទួរគី**មេដឹកនាំកូរ៉េខាងជើង ទៅទស្សនាមូលដ្ឋានមីស៊ីល ដោយលើកឡើងពីការគំរាមកំហែងនុយក្លេអ៊ែររបស់អាមេរិក**ម្ចាស់កប៉ាល់ និងអ្នកគ្រប់គ្រង ដែលបានបើកបុកការបាក់ស្ពាន នៅសហរដ្ឋអាមេរិក យល់ព្រមបង់ប្រាក់ចំនួន ១០២លានដុល្លារសម្រាប់ការសម្អាត**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ២០ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ**យុវជនថា ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងជំនាញសំណង់សុីវិល ជាជំនាញមានសក្តានុពលលើទីផ្សារកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**ក្រសួងការងារ និងអង្គការប៊្លូម អាស៊ា ចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»

យុវជនថា ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងជំនាញសំណង់សុីវិល ជាជំនាញមានសក្តានុពលលើទីផ្សារកម្ពុជា

ភ្នំពេញ៖ បេក្ខជនដែលបានចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ បង្ហាញថាជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) និងសំណង់សុីវិល (Civil engineering) ជាជំនាញដែលមានសក្តានុពលលើទីផ្សារការងារនៅកម្ពុជា ពីព្រោះជំនាញមួយនេះមានទីផ្សារខ្ពស់នៅប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម នៅតាមបណ្តារោងចក្រនៅក្នុងស្រុក ដែលសុទ្ធសឹងតែជាការងារមានប្រាក់ចំណូលខ្ពស់។

យុវជន អុល សុភារម្យ ជានិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញ ម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) លើកឡើងថា ខ្លួនបានជ្រើសរើសជំនាញ Automation នេះមកចូលរួមប្រកួតប្រជែង ព្រោះជាជំនាញដែលខ្លួនរំពឹងខ្ពស់ក្នុងការទទួលបានលទ្ធផលគាប់ប្រសើរ ដើម្បីបន្តទៅប្រកួតប្រជែងនៅថ្នាក់អន្តរជាតិ ជាពិសេសការប្រឡងប្រជែងជំនាញថ្នាក់អាស៊ាននៅប្រទេសហ្វីលីពីនឆ្នាំ២០២៥ ដើម្បីលើកមុខមាត់ជូនជាតិ ពីព្រោះខ្លួនបានត្រៀមខ្លួនរួចរាល់ពេញលេញ និងមានការណែនាំពីសំណាក់សាស្រ្តាចារ្យនៅក្នុងថ្នាក់គ្រប់ជ្រុងជ្រោយលើជំនាញនេះ។

ដោយឡែក យុវតី ដូរ ស្រណុច មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច ជាជំនាញដែលខ្លួនជ្រើសរើសយកមកធ្វើការប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤។ មូលហេតុដែលខ្លួនជ្រើសរើសជំនាញនេះមកប្រកួត ពីព្រោះវាជាជំនាញដែលពេញនិយមនៅក្នុងស្រុក ងាយស្រួលរកការងារធ្វើ ក្នុងនោះដែរតាមរយៈការប្រឡងប្រជែងនេះនឹងធ្វើឱ្យខ្លួនកាន់តែមានភាពលេចធ្លោ ទទួលបានបទពិសោធន៍ថ្មី ដែលធ្វើឱ្យក្រុមហ៊ុនឯកជនផ្តល់ឱកាសខ្ពស់លើរូបគេ។

យុវតីរូបនេះបន្ថែមថា បើទោះបីលទ្ធផលប្រឡងថ្នាក់ជាតិបែបណាក៏ដោយ​​ តែយុវជនរូបនេះសង្ឃឹមយ៉ាងមុតមាំថា ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច នឹងអាចយកទៅប្រកួតនៅលើឆាកអន្តរជាតិ ហើយទទួលបានលទ្ធផលល្អ បន្ទាប់ពីមានការត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ ពេញលេញនៅមុនការប្រកួត។ អ្វីដែលសំខាន់នោះ ប្រសិនបើខ្លួនទទួលបានជ័យលាភីល្អប្រសើរ បណ្តាក្រុមហ៊ុនឯកជននឹងសម្លឹងមើលឃើញរូបគេ ដែលជាបេក្ខជនឆ្នើមក្នុងការប្រឡងកម្មវិធីលំដាប់ថ្នាក់ជាតិ និងអន្តរជាតិមួយនេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh) ត្រូវធ្វើ​ឡើង​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និង​ចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។

កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ មានបេក្ខជនសរុបចំនួន៩៣រូប (ស្រី ១២រូប) មកពីគ្រឹះស្ថាន​សិក្សាចំនួន១៦ ចូលរួម​ប្រកួតប្រជែងលើជំនាញ៖  ជំនាញតបណ្តាញអគ្គិសនី, ជំនាញរៀបឥដ្ឋ,  ជំនាញផ្សារ,  ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញរចនា​ក្រាហ្វិក, ជំនាញរៀបការ៉ូ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម, ជំនាញ Information Network Cabling (Demo)៕

អត្ថបទដែលជាប់ទាក់ទង