**ចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនជនត្រូវចោទ ៩នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន**អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីការផ្គត់ផ្គង់ ACCESSORIES & SPARE PART ចំនួន ១១មុខ (កញ្ចប់ទី២៣) ជូននាយកដ្ឋានអាជីវកម្ម ចែកចាយ (ផែនការឆ្នាំ2024)**នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់លោកផ្ទាល់តែម្តង**ទីក្រុងបាងកក និងឈៀងម៉ៃ ក្លាយជាទីក្រុងកំពូលទាំង៥០ ទូទាំងពិភពលោកសម្រាប់ការបំពុលដោយភាគល្អិតធូលីតូចៗ**សូមបង្កើនការប្រុងប្រយ័ត្ន! ក្រុមជនខិលខូចចាប់ផ្ដើមប្រើវិធីសាស្ដ្រផលិតមាសក្លែងក្លាយ ចរាចរលក់ចែកចាយលើបណ្តាញសង្គម**រុស្ស៊ី នឹងរឹបអូស និងបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រទេសលោកខាងលិច**សមិទ្ធផលផ្ទះ ២ខ្នង និងអណ្តូង ៣ផ្សេងទៀត ជាព្រះរាជអំណោយរបស់ សម្តេចម៉ែ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ**អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**ឯកឧត្ដម ងិន ឆាយ៖ កម្ពុជា មានដីអាចដាំដុះដំណាំស្វាយចន្ទីប្រមាណ ១,២៤លានហិកតា ហើយជាប់លេខ៣ ធៀបនឹងប្រទេសដាំដុះដំណាំស្វាយចន្ទីលើពិភពលោក**ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផ្លែត៖ កម្ពុជានៅតែត្រូវការថវិកាប្រមាណ ៧ពាន់លានដុល្លារ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ២០ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ**ព្យុះត្រូពិច Trami បង្កការបំផ្លិចបំផ្លាញនៅប្រទេសហ្វីលីពីន និងសម្លាប់មនុស្សយ៉ាងតិច ២៦នាក់**បណ្ដាប្រទេស BRICS ច្រានចោល និងថ្កោលទោសចំពោះការដាក់ទណ្ឌកម្មដោយខុសច្បាប់របស់លោកខាងលិច**មនុស្ស៥នាក់ស្លាប់ និង២២នាក់រងរបួស ក្នុងការវាយប្រហារភេរវកម្មលើក្រុមហ៊ុនអាកាសចរណ៍ទួរគី**មេដឹកនាំកូរ៉េខាងជើង ទៅទស្សនាមូលដ្ឋានមីស៊ីល ដោយលើកឡើងពីការគំរាមកំហែងនុយក្លេអ៊ែររបស់អាមេរិក**ម្ចាស់កប៉ាល់ និងអ្នកគ្រប់គ្រង ដែលបានបើកបុកការបាក់ស្ពាន នៅសហរដ្ឋអាមេរិក យល់ព្រមបង់ប្រាក់ចំនួន ១០២លានដុល្លារសម្រាប់ការសម្អាត**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ២០ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ**យុវជនថា ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងជំនាញសំណង់សុីវិល ជាជំនាញមានសក្តានុពលលើទីផ្សារកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**ក្រសួងការងារ និងអង្គការប៊្លូម អាស៊ា ចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»

ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផ្លែត៖ កម្ពុជានៅតែត្រូវការថវិកាប្រមាណ ៧ពាន់លានដុល្លារ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបញ្ជាក់ជាថ្មីទៅភាគីពាក់ព័ន្ធថា ប្រទេសកម្ពុជានៅតែត្រូវការថវិកាប្រមាណ ៧ពាន់លានដុល្លារ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

ការបញ្ជាក់របស់ឯកឧត្ដមរដ្ឋម​ន្ត្រីបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ដែលបាននិងកំពុងធ្វើឡើងនៅនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីការទូត មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញអាកាសធាតុ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបជាង៣០០នាក់។

ឯកឧត្ដមរដ្ឋមន្ត្រី បានឱ្យដឹងថា ថវិកាដែលត្រូវបានប៉ាន់ប្រមាណនេះ ក្នុងនោះចំនួន២ពាន់លានដុល្លារ សម្រាប់កម្មវិធីបន្ស៊ាំ និងចំនួន៥,៨ពាន់លានដុល្លារ សម្រាប់កម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ដូចបានកំណត់ក្នុងគោលដៅកាត់បន្ថយឱ្យបានក្នុងរង្វង់៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផ្លែត បានថ្លែងដូច្នេះថា៖ «នៅថ្នាក់ជាតិ, កម្ពុជាបានអនុម័តការរួមចំណែកថ្នាក់ជាតិដែលបានធ្វើបច្ចុប្បន្នភាព (NDC) ជាមួយនឹងគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សរុបប្រហែល៤២ភាគរយ នៅឆ្នាំ២០៣០ គ្របដណ្តប់លើគ្រប់វិស័យសំខាន់ៗ ជាមួយនឹងតម្រូវការហិរញ្ញវត្ថុប៉ាន់ស្មានជាង ៧ពាន់លានដុល្លារអាមេរិក។ យើងក៏បានដាក់ជូនយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន ទៅសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ក្នុងឆ្នាំ២០២១»។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តក្រមបរិស្ថាន និងធនធានធម្មជាតិ ហើយចូលជាធរមាននៅខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងធានាបាននូវការពង្រឹង និងកែលម្អការគ្រប់គ្រងបរិស្ថាន ការការពារ ការអភិរក្ស និងការស្តារធនធានធម្មជាតិ ជីវចម្រុះ ទ្រព្យសម្បត្តិវប្បធម៌ និងការរស់នៅប្រកបដោយនិរន្តរភាព។ លើសពីនេះ ក្រសួងបរិស្ថាន ក៏បានដាក់ចេញយុទ្ធសាស្រ្តបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើភាពស្អាត ភាពបៃតង និងនិរន្តរភាព ដើម្បីផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ធានាបាននូវការឆ្លើយតបបរិស្ថានទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង។ គ្រាដែលកម្ពុជា បានដាក់គោលដៅក្លាយជាប្រទេសមានអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

យោងតាមការព្យាករណ៍អាកាសធាតុរបស់ធនាគារពិភពលោក បង្ហាញថា ហានិភ័យទឹកជំនន់ និងសម្ពាធកម្តៅនៅក្នុងប្រទេសកម្ពុជា នឹងមានសភាពកាន់តែអាក្រក់នាពេលអនាគត។ ប្រសិនបើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់សមស្របទេ បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឱ្យកម្ពុជាខាតបង់ផលិតផលក្នុងស្រុកសរុបអស់៩ភាគរយ គិតត្រឹមឆ្នាំ២០៥០ និងធ្វើឱ្យអត្រាភាពក្រីក្រកើនឡើង៦ភាគរយពិន្ទុ គិតត្រឹមឆ្នាំ២០៤០។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផ្លែត បានបញ្ជាក់ថា កម្ពុជាងាយរងគ្រោះខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ ដោយការកើនឡើងសីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយផលិតភាពក្នុងវិស័យកសិកម្ម នេសាទ និងព្រៃឈើ និងកាត់បន្ថយផលិតភាពការងារនៅទូទាំងវិស័យភាគច្រើន៕

អត្ថបទដែលជាប់ទាក់ទង