អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដើម្បីប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិកា។
ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍ដឹកនាំជាដំណោះស្រាយដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដើម្បីអនុវត្តដូចខាងក្រោម៖
-ត្រូវយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់បំផុតនូវអនុសាសន៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវធ្វើការបោសសំអាតនូវភាពអសកម្មនានា រួមទាំងសម្ភារៈហាមឃាត់ និងមានវិធានការដាច់ខាតចំពោះមន្ត្រីទាំងឡាយណាដែលមានសកម្មភាពល្មើសក្នុងពន្ធនាគារ។
-ត្រូវលុបបំបាត់ និងបំបែកមុខសញ្ញាពិសេស។
-ត្រូវធ្វើការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់រាល់មុខសញ្ញាបទល្មើសញុះញង់ ប៉ុនប៉ងបង្កចលាចល និងបង្កើនការទប់ស្កាត់ការញុះញង់នៅក្នុងពន្ធនាគារ។
-ពង្រឹងការអនុវត្តតួនាទីច្បាប់ នីតិវិធី និងបន្តពង្រឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។
-ពង្រឹងការអនុវត្តតួនាទីច្បាប់ នីតិវិធី និងបន្តពង្រឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។
-ត្រូវពង្រឹងការអនុវត្តក្នុងការសាកល្បងសមប្រយុទ្ធហ្វឹកហាត់របស់មន្ត្រីជាប្រចាំ ៕