**ចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនជនត្រូវចោទ ៩នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន**អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីការផ្គត់ផ្គង់ ACCESSORIES & SPARE PART ចំនួន ១១មុខ (កញ្ចប់ទី២៣) ជូននាយកដ្ឋានអាជីវកម្ម ចែកចាយ (ផែនការឆ្នាំ2024)**នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់លោកផ្ទាល់តែម្តង**ទីក្រុងបាងកក និងឈៀងម៉ៃ ក្លាយជាទីក្រុងកំពូលទាំង៥០ ទូទាំងពិភពលោកសម្រាប់ការបំពុលដោយភាគល្អិតធូលីតូចៗ**សូមបង្កើនការប្រុងប្រយ័ត្ន! ក្រុមជនខិលខូចចាប់ផ្ដើមប្រើវិធីសាស្ដ្រផលិតមាសក្លែងក្លាយ ចរាចរលក់ចែកចាយលើបណ្តាញសង្គម**រុស្ស៊ី នឹងរឹបអូស និងបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រទេសលោកខាងលិច**សមិទ្ធផលផ្ទះ ២ខ្នង និងអណ្តូង ៣ផ្សេងទៀត ជាព្រះរាជអំណោយរបស់ សម្តេចម៉ែ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ**អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**ឯកឧត្ដម ងិន ឆាយ៖ កម្ពុជា មានដីអាចដាំដុះដំណាំស្វាយចន្ទីប្រមាណ ១,២៤លានហិកតា ហើយជាប់លេខ៣ ធៀបនឹងប្រទេសដាំដុះដំណាំស្វាយចន្ទីលើពិភពលោក**ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផ្លែត៖ កម្ពុជានៅតែត្រូវការថវិកាប្រមាណ ៧ពាន់លានដុល្លារ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ២០ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ**ព្យុះត្រូពិច Trami បង្កការបំផ្លិចបំផ្លាញនៅប្រទេសហ្វីលីពីន និងសម្លាប់មនុស្សយ៉ាងតិច ២៦នាក់**បណ្ដាប្រទេស BRICS ច្រានចោល និងថ្កោលទោសចំពោះការដាក់ទណ្ឌកម្មដោយខុសច្បាប់របស់លោកខាងលិច**មនុស្ស៥នាក់ស្លាប់ និង២២នាក់រងរបួស ក្នុងការវាយប្រហារភេរវកម្មលើក្រុមហ៊ុនអាកាសចរណ៍ទួរគី**មេដឹកនាំកូរ៉េខាងជើង ទៅទស្សនាមូលដ្ឋានមីស៊ីល ដោយលើកឡើងពីការគំរាមកំហែងនុយក្លេអ៊ែររបស់អាមេរិក**ម្ចាស់កប៉ាល់ និងអ្នកគ្រប់គ្រង ដែលបានបើកបុកការបាក់ស្ពាន នៅសហរដ្ឋអាមេរិក យល់ព្រមបង់ប្រាក់ចំនួន ១០២លានដុល្លារសម្រាប់ការសម្អាត**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ២០ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ**យុវជនថា ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងជំនាញសំណង់សុីវិល ជាជំនាញមានសក្តានុពលលើទីផ្សារកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**ក្រសួងការងារ និងអង្គការប៊្លូម អាស៊ា ចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»

សូមបង្កើនការប្រុងប្រយ័ត្ន! ក្រុមជនខិលខូចចាប់ផ្ដើមប្រើវិធីសាស្ដ្រផលិតមាសក្លែងក្លាយ ចរាចរលក់ចែកចាយលើបណ្តាញសង្គម

ភ្នំពេញ៖ ថ្មីៗនេះ មាសក្លែងក្លាយ ដែលប្រើប្រាស់វត្ថុធាតុម្យ៉ាងជ្រលក់ជាមួយទឹកមាស កំពុងចរាចរលក់ដូរលើបណ្ដាញសង្គមដោយក្រុមជនខិលខូច ក្នុងចេតនាដើម្បីបន្លំជនរងគ្រោះ ព្រមជាមួយបច្ចេកទេសកាត់តវីដេអូ ដើម្បីបោកប្រាស់ឱ្យជនរងគ្រោះជឿទុកចិត្ត ពោលគឺថែមទាំងប្រើប្រាស់វិធីសាស្ដ្រធ្វើតេស្តសាកល្បងតាមបែបប្រពៃណីផងដែរ។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានបញ្ជាក់ថា ជាការពិតណាស់ការទិញលក់ដែលគ្មានប្រភពច្បាស់លាស់នៅលើប្រព័ន្ធផ្សព្វផ្សាយ តាមបណ្តាញសង្គម ធ្វើឱ្យអ្នកទិញពិបាកផ្ទៀងផ្ទាត់ផលិតផល តម្លៃ និងសេវាផ្សេងៗ ខណៈហាងទិញលក់មាសដែលបានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ ការធានាទិញចូលវិញ ក្នុងតម្លៃសមរម្យតាមលក្ខន្តិកៈបានកំណត់​ ដែលអ្នកទិញអាចជឿទុកចិត្តបាន​ ។

បន្ថែមលើនេះ សូមប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នលើការជាវ ឬទិញមាស តាមបណ្តាប្រភពពីបណ្តាញសង្គមផ្សេងៗដូចខាងក្រោម៖ ១.សូមជ្រើសរើសហាងលក់គ្រឿងអលង្កាមានអាជ្ញាបណ្ណ និងទទួលស្គាល់ដោយអាជ្ញាធរច្បាស់លាស់។ ២.ហាងដែលមានប្រើប្រាស់ឧបករណ៍មានលក្ខណៈស្ដង់ដារបច្ចេកទេស ដើម្បីពិនិត្យមាសឱ្យបានត្រឹមត្រូវ។ ៣.សូមរាយការណ៍មកកាន់អាជ្ញាធរសមត្ថកិច្ចជាបន្ទាន់ ក្នុងករណីសង្កេតឃើញ ឬសង្ស័យថា មានការលក់មាសក្លែងក្លាយ៕

អត្ថបទដែលជាប់ទាក់ទង