**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនជនត្រូវចោទ ៩នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន

ភ្នំពេញ៖ លោក អឿង វណ្ណា ចៅក្រមសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនជនត្រូវចោទចំនួន៩នាក់ ដាក់ពន្ធនាគារ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ក្រោយកម្លាំងអាវុធហត្ថបង្ក្រាបបាន ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

លោក ខា ដែនណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ជនត្រូវចោទទាំង៩នាក់នេះ ត្រូវបានលោក អ៊ុន សុវណ្ណធានី តំណាងអយ្យការចោទប្រកាន់ពីបទ «ជួញដូរ ចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា៤០ ៤២ និង៤៥ ច្បាប់ស្ដីពីគ្រឿងញៀន។

សូមបញ្ជាក់ថា កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៩នាក់ (ស្រី១នាក់)។ ក្រោយបង្ក្រាប កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន៤៨កញ្ចប់, ទូរស័ព្ទ៣គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
ទី១. ឈ្មោះ សុទ្ធ រតនា ហៅ ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ
ទី២. ឈ្មោះ យុន វ៉ាន់ ភេទប្រុស អាយុ២៩ឆ្នាំ
ទី៣. ឈ្មោះ សាន សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ
ទី៤. ឈ្មោះ បិត ឆូន ភេទប្រុស អាយុ១៨ឆ្នាំ
ទី៥. ឈ្មោះ ដេត ម៉ារី ភេទស្រី អាយុ២៧ឆ្នាំ
ទី៦. ឈ្មោះ ងន សុង ហៅ តុង ភេទប្រុស អាយុ២៧ឆ្នាំ
ទី៧. ឈ្មោះ ប្រាំ យាំងទី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម
ទី៨. ឈ្មោះ ឡាច សុខខីម ភេទប្រុស អាយុ៣៤ឆ្នាំ
ទី៩. ឈ្មោះ សន សុគាន់ ភេទប្រុស អាយុ៣៤ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង