**រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលមានឯកឧត្តម សាយ សំអាល់ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាសហប្រធាន**ពី “BRICS” រហូតដល់ “មហាBRICS” តម្រិះប្រាជ្ញារបស់ប្រទេសចិនជំរុញឱ្យយន្តការកិច្ចសហប្រតិបត្តិការ BRICSអភិវឌ្ឍដោយស្ថិរភាព**រដ្ឋមន្រ្តីសុខាភិបាល៖ ក្មួយៗនិស្សិតទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីនាំយកនូវចំណេះដឹងមកអភិវឌ្ឍប្រទេស និងចែករំលែកដល់ប្អូននិស្សិតជំនាន់ក្រោយ**សម្តេចធិបតី ណែនាំឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក**សម្តេចធិបតី ណែនាំបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍**ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាខេត្តGyeongsangbuk-do**សម្តេចធិបតី ណែនាំឱ្យក្រសួងការបរទេស រៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការរៀបចំបញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ម្ចាស់ជ័យលាភីលេខ១ និពន្ធបទចម្រៀង «ម្លប់សក្ការៈ» ក្នុងការប្រកួតចម្រៀងអបអរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ត្រូវគណៈកម្មការដកហូតវិញដោយសារខុសលក្ខិន្ដកៈ**ឆេះរោងចក្រ ផលិតក្រដាសកាតុង នៅសង្កាត់ចោមចៅទី២ អាជ្ញាធរប្រើប្រាស់ទឹកពន្លត់អស់ជិត២០០រថយន្ត ទើបរលត់ទៅវិញ**ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការប្រឌិតព័ត៌មានរបស់ក្រុម MMO ពាក់ព័ន្ធការជួញដូរមនុស្ស ការធ្វើទារុណកម្ម និងបង្ខំឲ្យធ្វើការ Call Center ខុសច្បាប់**ចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនជនត្រូវចោទ ៩នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន**អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីការផ្គត់ផ្គង់ ACCESSORIES & SPARE PART ចំនួន ១១មុខ (កញ្ចប់ទី២៣) ជូននាយកដ្ឋានអាជីវកម្ម ចែកចាយ (ផែនការឆ្នាំ2024)**នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់លោកផ្ទាល់តែម្តង**ទីក្រុងបាងកក និងឈៀងម៉ៃ ក្លាយជាទីក្រុងកំពូលទាំង៥០ ទូទាំងពិភពលោកសម្រាប់ការបំពុលដោយភាគល្អិតធូលីតូចៗ**សូមបង្កើនការប្រុងប្រយ័ត្ន! ក្រុមជនខិលខូចចាប់ផ្ដើមប្រើវិធីសាស្ដ្រផលិតមាសក្លែងក្លាយ ចរាចរលក់ចែកចាយលើបណ្តាញសង្គម**រុស្ស៊ី នឹងរឹបអូស និងបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រទេសលោកខាងលិច**សមិទ្ធផលផ្ទះ ២ខ្នង និងអណ្តូង ៣ផ្សេងទៀត ជាព្រះរាជអំណោយរបស់ សម្តេចម៉ែ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មាន ៣ជំពូក និង ២២មាត្រា។ ថវិកាឆ្នាំ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ធនធានឆ្ពោះទៅបន្តការពារអាយុជីវិត រក្សាលំនឹងជីវភាព ការងារ និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ពិសេសការបន្តអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ និងធានាដល់ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ និងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក៏ដូចជាបន្តនិរន្តភាពនៃប្រតិបត្តិការរបស់រដ្ឋ និងការសម្រេចឱ្យបាននូវគោលដៅសំខាន់២ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។

ឆ្នាំ២០២៣ ជាឆ្នាំពិសេស ពោលគឺជាឆ្នាំអន្តរកាលនៃការផ្លាស់ប្តូររាជរដ្ឋាភិបាលពីនីតិកាលទី៦ មកនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការបោះឆ្នោតសកលដែលបានរៀបចំឡើងឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តម្លាភាព និងទទួលយកបានជាអន្តរជាតិ និងជាឆ្នាំអន្តរកាលនៃការអនុវត្ត “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤” ដែលជាដំណាក់កាលចុងក្រោយបន្ទាប់ពីសម្រេចលទ្ធផលដ៏ជោគជ័យក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ មកកាន់ការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដែលជាឆ្នាំដំបូង និងដំណាក់កាលដំបូង សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

នៅឆ្នាំ២០២៣ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមាន ៥% គឺថយចុះជាងឆ្នាំ២០២២ បន្តិច ដោយសារការថមថយជាងការរំពឹងទុកនៃវិស័យជំរុញកំណើនមួយចំនួន ជាពិសេសវិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និងភាពមិនប្រាកដប្រជានៃបរិការណ៍សកល និងតំបន់។ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងពី ២ ៣៨៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២ ដល់ប្រមាណ ២ ៥២០ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈអតិផរណាប្រចាំឆ្នាំ ស្ថិតក្នុងរង្វង់ ២,១%។

សេចក្តីព្រាងច្បាប់នេះបង្ហាញថា នៅឆ្នាំ២០២៣ ចំណូលថវិការដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្តបានចំនួន ៣៨ ៧០១ ៩៧៦,៥លានរៀល ស្មើនឹង ២១,៨៦% នៃ ផ.ស.ស. ហើយស្មើនឹង ៩៥,៥% នៃច្បាប់ហិរញ្ញវត្ថុ។ ចំណែកការអនុវត្តចំណាយវិញ នៅឆ្នាំ២០២៣ ការចំណាយថវិការដ្ឋ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ មានចំនួន ៣៨ ៣៥៥ ៥០៣,១លានរៀល ស្មើនឹង ២១,៦៧% នៃ ផ.ស.ស. ស្មើនឹង ៩១,៨% នៃច្បាប់ហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង