**រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលមានឯកឧត្តម សាយ សំអាល់ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាសហប្រធាន**ពី “BRICS” រហូតដល់ “មហាBRICS” តម្រិះប្រាជ្ញារបស់ប្រទេសចិនជំរុញឱ្យយន្តការកិច្ចសហប្រតិបត្តិការ BRICSអភិវឌ្ឍដោយស្ថិរភាព**រដ្ឋមន្រ្តីសុខាភិបាល៖ ក្មួយៗនិស្សិតទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីនាំយកនូវចំណេះដឹងមកអភិវឌ្ឍប្រទេស និងចែករំលែកដល់ប្អូននិស្សិតជំនាន់ក្រោយ**សម្តេចធិបតី ណែនាំឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក**សម្តេចធិបតី ណែនាំបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍**ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាខេត្តGyeongsangbuk-do**សម្តេចធិបតី ណែនាំឱ្យក្រសួងការបរទេស រៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការរៀបចំបញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ម្ចាស់ជ័យលាភីលេខ១ និពន្ធបទចម្រៀង «ម្លប់សក្ការៈ» ក្នុងការប្រកួតចម្រៀងអបអរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ត្រូវគណៈកម្មការដកហូតវិញដោយសារខុសលក្ខិន្ដកៈ**ឆេះរោងចក្រ ផលិតក្រដាសកាតុង នៅសង្កាត់ចោមចៅទី២ អាជ្ញាធរប្រើប្រាស់ទឹកពន្លត់អស់ជិត២០០រថយន្ត ទើបរលត់ទៅវិញ**ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការប្រឌិតព័ត៌មានរបស់ក្រុម MMO ពាក់ព័ន្ធការជួញដូរមនុស្ស ការធ្វើទារុណកម្ម និងបង្ខំឲ្យធ្វើការ Call Center ខុសច្បាប់**ចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនជនត្រូវចោទ ៩នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន**អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីការផ្គត់ផ្គង់ ACCESSORIES & SPARE PART ចំនួន ១១មុខ (កញ្ចប់ទី២៣) ជូននាយកដ្ឋានអាជីវកម្ម ចែកចាយ (ផែនការឆ្នាំ2024)**នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់លោកផ្ទាល់តែម្តង**ទីក្រុងបាងកក និងឈៀងម៉ៃ ក្លាយជាទីក្រុងកំពូលទាំង៥០ ទូទាំងពិភពលោកសម្រាប់ការបំពុលដោយភាគល្អិតធូលីតូចៗ**សូមបង្កើនការប្រុងប្រយ័ត្ន! ក្រុមជនខិលខូចចាប់ផ្ដើមប្រើវិធីសាស្ដ្រផលិតមាសក្លែងក្លាយ ចរាចរលក់ចែកចាយលើបណ្តាញសង្គម**រុស្ស៊ី នឹងរឹបអូស និងបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រទេសលោកខាងលិច**សមិទ្ធផលផ្ទះ ២ខ្នង និងអណ្តូង ៣ផ្សេងទៀត ជាព្រះរាជអំណោយរបស់ សម្តេចម៉ែ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ

ពី “BRICS” រហូតដល់ “មហាBRICS” តម្រិះប្រាជ្ញារបស់ប្រទេសចិនជំរុញឱ្យយន្តការកិច្ចសហប្រតិបត្តិការ BRICSអភិវឌ្ឍដោយស្ថិរភាព

ប្រទេសចិន៖ កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ គឺជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំបន្ទាប់ពីការពង្រីកសមាជិករបស់ប្រទេស BRICS ហើយក៏ជាការចាប់ផ្តើមថ្មីសម្រាប់ “កិច្ចសហប្រតិបត្តិការមហា BRICS ” ។ អ្នកជំនាញបានថ្លែងថា បន្ទាប់ពីការអភិវឌ្ឍរយៈពេល ១៨ ឆ្នាំ យន្តការកិច្ចសហប្រតិបត្តិការ BRICS ទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងខ្លាំងនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសណ្តាប់ធ្នាប់ពហុប៉ូលរបស់ពិភពលោក ។
លោក Wang Wen ប្រធាន វិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុ Chongyang នៃសាកលវិទ្យាល័យ Renmin នៃប្រទេសចិនបាននិយាយថា ការផ្លាស់ប្តូរដ៏ធំបំផុតគឺការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃយន្តការ BRICS ដែលបានលើកទឹកចិត្តដល់កំណើនយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍសង្គមនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក៏ជាការបំផុសគំនិតប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់នេះឱ្យទទួលយកសាកលភាវូបនីយកម្មជាមួយនឹងអាកប្បកិរិយាកាន់តែប្រសើរឡើង ហើយសម្រេចបាននូវវឌ្ឍនភាពនិងការផ្លាស់ប្តូរយ៉ាងច្រើននៅក្នុងរចនាសម្ព័ន្ធអំណាចសេដ្ឋកិច្ចនិងនយោបាយអន្តរជាតិជាសកល ។
ពី “BRICS” រហូតដល់ “មហាBRICS” អ្នកជំនាញបានថ្លែងថា មេដឹកនាំមកពីជាង ៣០ ប្រទេស និងអង្គការអន្តរជាតិបានចូលចួលកិច្ចប្រជុំលើកនេះបានឆ្លុះបញ្ចាំងពីសមាហរណកម្មនិងលក្ខណៈបរិយាបន្ននិងបើកទូលាយនៃយន្តការកិច្ចសហប្រតិបត្តិការ BRICS ហើយនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍនៃការផ្លាស់ប្តូរសណ្ដាប់ធ្នាប់អន្តរជាតិ ។
លោក Wang Wen បានថ្លែងថា កិច្ចប្រជុំកំពូល BRICS លើកនេះបានបើកជាផ្លូវការនូវយុគសម័យនៃ “កិច្ចសហប្រតិបត្តិការមហា BRICS ” ហើយយន្តការ BRICS សម្រេចបាននូវសន្ទុះដែលមិនធ្លាប់មានពីមុនមក ។ សំខាន់ជាងនេះទៅទៀត BRICS ជាយន្តការមួយដែលមានអង្គភាពសេដ្ឋកិច្ចកំពុងរីកចម្រើនថ្មីនិងយន្តការកិច្ចជំនួបរវាងប្រទេសកំពុងអភិវឌ្ឍន៍ បង្ហាញពីការផ្លាស់ប្តូរស្ងាត់ៗនៅក្នុងរចនាសម្ព័ន្ធអំណាចសកលនៅពីក្រោយវា ។ វាឆ្លុះបញ្ចាំងពីភាពបរិយថន្នគ្មានដែនកំណត់និងការបើកចំហរនៃយន្តការ BRICS ក៏ដូចជាប្រជាប្រិយភាពរបស់វានៅក្នុងសហគមន៍អន្តរជាតិ ។
ក្នុងនាមជាសមាជិកស្ថាបនិក ប្រទេសចិនតែងតែជាអ្នកគាំទ្រនិងជាអ្នកចូលរួមដ៏រឹងមាំនៃយន្តការកិច្ចសហប្រតិបត្តិការ BRICS ហើយបានដើរតួនាទីនាំមុខដ៏សំខាន់។ អ្នកជំនាញបានថ្លែងថា គោលគំនិតការទូតរបស់ចិននិងប្រាជ្ញាចិនបានជំរុញការអភិវឌ្ឍន៍ស្ថិរភាពនៃយន្តការកិច្ចសហប្រតិបត្តិការ BRICS និងស្របគ្នាជាមួយនឹងគោលគំនិត BRICS នៃការបើកទូលាយ រួមបញ្ចូល កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ។
អ្នកជំនាញបានថ្លែងថា ប្រទេសចិនក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេនៅក្នុងយន្តការ BRICS ទាំងមូល តែងតែជាអ្នកដឹកនាំក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការ BRICS ទាំងមូល និងក្នុងការជំរុញការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកថ្មី ។ ប្រទេសចិននឹងបន្តរួមចំណែកតម្រិះប្រាជ្ញាចិនបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការ BRICS និងចាក់បញ្ចូលថាមពលរបស់ចិនបន្ថែមទៀតទៅក្នុងការអភិវឌ្ឍពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង