**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្តម វង សូត និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តហ្វូជាន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា និងខេត្តហ្វូជាន

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញទៅដល់ក្រុងហ្វូចូវ ខេត្តហ្វូជាន ដោយសុវត្ថិភាព នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន។

ឯកឧត្តម វង សូត បានឈ្លាតឱកាល ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូ ជូអ៊ី លេខាធិការបក្សកុម្មុយនិស្តចិនខេត្តហ្វូជាន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តហ្វូជាន។ ឯកឧត្តម ចូ ជូអ៊ី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា។

ឯកឧត្តម ចូ ជូអ៊ី បានជម្រាបជូនគណៈប្រតិភូកម្ពុជា អំពីការអភិវឌ្ឍ និងសក្តានុពលនៃខេត្តហ្វូជាន ដែលជាខេត្តមួយធ្លាប់ត្រូវបានដឹកនាំដោយផ្ទាល់ពី ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។

ឯកឧត្តម មានប្រសាសន៍ថា ឯកឧត្តម ស៊ី ជីនពីង នៅតែអញ្ជើញមកធ្វើទស្សនកិច្ចនៅខេត្តហ្វូជាននេះជាញឹកញាប់ និងផ្តល់អនុសាសន៍ឱ្យបន្តសម្រេចផែនការអភិវឌ្ឍខេត្តហ្វូជាន ព្រមទាំងជំរុញឱ្យខិតខំធ្វើទំនើបកម្ម និងបើកចំហរសេដ្ឋកិច្ចនៃខេត្តនេះឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ឯកឧត្តម បានបន្តថា សព្វថ្ងៃខេត្តហ្វូជាន មានការអភិវឌ្ឍយ៉ាងខ្លាំង និងមានហេដ្ឋារចនាសម្ព័ន្ធសំបូរបែប និងកំពុងតែជំរុញអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល តាមការចង្អុលបញ្ហាពី ឯកឧត្តម ស៊ី ជីនពីង ផងដែរ។

ឯកឧត្តម ចូ ជូអី សង្ឃឹមថា ឯកឧត្តម វង សូត និងគណៈប្រតិភូ នឹងបានទស្សនាកំសាន្តខេត្តហ្វូជាន ជាមួយទិដ្ឋភាពដ៏ស្រស់ស្អាត ព្រមទាំងសិក្សាស្វែងយល់ពីការអភិវឌ្ឍនៃខេត្តនេះ។

ជាការឆ្លើយតប ឯកឧត្តម វង សូត បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំខេត្តហ្វូជានគ្រប់រូប ព្រមទាំងបានអរគុណចំពោះការរៀបចំបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា។

ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានសំដែងការកោតសរសើរចំពោះការអភិវឌ្ឍជឿនលឿននៃខេត្តហ្វូជាន។ ឯកឧត្តម ក៏បានបង្ហាញភាពស្ញប់ស្ញែងចំពោះ ការដឹកនាំរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកបដោយទស្សនៈវែងឆ្ងាយ ដោយឯកឧត្តមនៅតែបន្តពិនិត្យ និងផ្តល់អនុសាសន៍ជំរុញការអភិវឌ្ឍខេត្តហ្វូជាននេះ។

ឯកឧត្តម វង សូត បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់រហូតក្លាយជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ការផ្លាសប្តូរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន បានឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងការជ្រើសរើសយក ឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរផងដែរ។

ឯកឧត្តម បានជម្រាបជូនឯកឧត្តម ចូ ជូអ៊ី ថា ថ្មីៗនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនផងដែរ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនតំណាងទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាលទ្ធផលគួរជាទីមោទន ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ បានចុះកិច្ចព្រមព្រៀងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាប្រជាជនចិតតំណាងទូទាំងប្រទេស។

ជាចុងក្រោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងឯកឧត្តម ចូ ជូអ៊ី បានឯកភាពគ្នាក្នុងការជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា និងខេត្តហ្វូជាន ឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត។

គួរបញ្ជាក់ថា គណៈប្រតិភូរដ្ឋសភាកម្ពុជា នឹងបន្តធ្វើដំណើរទៅកាន់ស្រុកណានពីង នៃខេត្តហ្វូជាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ដែលរៀបចំនៅទីនោះ ៕

អត្ថបទដែលជាប់ទាក់ទង