**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារ របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំប្រជុំស្តីពីការចូលរួមសហការចុះអប់រំ ណែនាំ ធ្វើកិច្ចសន្យាលើទីតាំងព្យាបាលមាត់ធ្មេញ និងទីតាំងសិប្បកម្មទឹកបរិសុទ្ធ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចិន**ប្រធានាធិបតី ហ្សេលេនស្គី ថាអ៊ុយក្រែននឹងបរាជ័យ ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានពីរុស្ស៉ី ប្រសិនបើអាមេរិកកាត់បន្ថយការផ្ដល់ជំនួយយោធា**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចំនួនកងទ័ពកូរ៉េខាងជើង ដែលឈរជើងក្នុងប្រទេសរុស្ស៉ី អាចនឹងកើនដល់ ១០០ ០០០នាក់**សិង្ហបុរី និងអាល្លឺម៉ង់ ព្រមព្រៀងគ្នា ដំឡើងកម្រិតទំនាក់ទំនងឱ្យដល់ភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ**ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៤៧៦លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ**ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អាមេរិក ទទួលស្គាល់បេក្ខជនបក្សប្រឆាំង លោក Edmundo Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត នៃប្រទេសវ៉េណេស៊ុយអេឡា**គិតមកដល់ឆ្នាំ២០២៤នេះ កម្មវិធីជាតិជំនួយសង្គម បានពង្រីកវិសាលភាពដោយគ្របដណ្តប់ លើប្រជាពលរដ្ឋ ១.២លានគ្រួសារ**បទវិភាគ៖ “គំនិតផ្តួចផ្តើមចិន”ជំរុញអភិបាលកិច្ចសកលអភិវឌ្ឍទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល**អនុប្រធានទី១ អាជ្ញាធរមីន៖ ខេត្តចំនួន១៥ នៅកម្ពុជាបានប្រែក្លាយពីទឹកដីមីនមកជាទឹកដីមាស**លោក ប៊ុនថន សុខាណារិទ្ធ ៖ ភាពយន្តចល័តកម្ពុជា-ចិន បន្តដំណើរពង្រឹងចំណងមិត្តភាពបងប្អូន**ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រំ សុខា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិយាមនីតិវិធីប្រតិបត្តិការគ្រប់គ្រងត្រួត ពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដល់ក្រសួងស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធ**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំស្ដីពី ការសិក្សាស្រាវជ្រាវអំពីបទដ្ឋានបច្ចេកទេសផ្លូវជនបទ**ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា**ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ឆ្នាំ២០២៤**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាកូរ៉េ**ឯកឧត្តរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត”**ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោលការណ៍នៃអនុសញ្ញាអូតាវ៉ា និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស

ក្រសួងមហាផ្ទៃបន្តចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបាន២២ទៀតក្នុងខែកញ្ញា

ភ្នំពេញ៖ មានអង្គការ និងសមាគមជាបន្តបន្ទាប់ បានបណ្ដាក់គ្នាមកស្នើសុំសេវាចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ជាក់ស្ដែងក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានចំនួន២២បន្ថែមទៀតហើយ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ។

ក្នុងចំណោមអង្គការ និងសមាគមដែលបានចុះបញ្ជីនោះ លោកបណ្ឌិត ទូច សុឃៈ បានញែកឱ្យដឹងថា មានសមាគមចំនួន១៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៩។ ដោយឡែក ក្នុងខែកញ្ញាដូចគ្នា ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចេញពីបញ្ជីចំនួន១៥ផងដែរ។

គួរកត់សម្គាល់ថា គិតចាប់ពីពេលដែលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន ១.៩៦១ ក្នុងនោះមានសមាគម ១.១៣៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨២៨។

មាត្រា៦ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចែងថា សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃដោយបំពេញសំណុំលិខិតរួមមាន ១-ពាក្យសុំចុះបញ្ជីចំនួន២ច្បាប់ ២-លិខិតបញ្ជាក់អាសដ្ឋាននៃទីស្នាក់ការកណ្តាលក្នុងស្រុកឃុំ ឬចៅសង្កាត់១ច្បាប់ ៣-ជីវប្រវត្តិរបស់ស្ថាបនិកដោយភ្ជាប់រូបថតទំហំ ៤ X ៦ ចំនួន២ច្បាប់ ៤-លក្ខនិ្តកៈចុះហត្ថលេខាដោយប្រធានសមាគមឬអង្គការមិនមែនរដ្ឋាភិបាល ២ច្បាប់។

ក្រសួងមហាផ្ទៃត្រូវសម្រេចអំពីការចុះបញ្ជីរយៈពេល៤៥ថ្ងៃបន្ទាប់ពីទទួលបានលិខិតស្នើសុំ។ ករណីក្រសួងខកខានមិនបានសម្រេចក្នុងរយៈពេលដូចកំណត់ច្បាប់ សមាគមឬអង្គការនោះត្រូវចាត់ថាបានទទួលចុះបញ្ជីស្របច្បាប់។ ករណីនេះក្រសួងត្រូវធ្វើនិយតកម្មឯកសារចុះបញ្ជីផ្តល់ជូន។ យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃអាចបដិសេដការស្នើសុំក្នុងករណីដែលរកឃើញថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាពនិងសណ្តាប់ធ្នាប់សាធារណៈឬបង្កអន្តរាយដល់សង្គមកម្ពុជា។ នេះបើតាមច្បាប់ដដែល៕

អត្ថបទដែលជាប់ទាក់ទង