**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

កងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តកំពង់ធំ គោរពថ្លែងអំណរគុណសម្ដេចធិបតី ដែលបានឧបត្ថម្ភស្បៀងអាហារ និងប្រេងឥន្ធនៈ ដើម្បីបន្តសកម្មភាព

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី ប្រាំង សំអោក តំណាងកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីបញ្ជាការស្រាលចំនួន៣ គោលដៅ ដែលឈរជើងប្រចាំការក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ជូនដល់កងកម្លាំងនៅទីបញ្ជាការស្រាលចំនួន៣គោលដៅ ដែលប្រចាំការនៅតំបន់អូឃ្មង ក្នុងភូមិសាសន៍ស្រុកសណ្ដាន់ តំបន់ ៤៤ ព្រៃអង់តែន និងតំបន់អូតាព្រហ្ម ក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ។ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ត្រពាំងប្រើស ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាក្នុងការបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុះ ត្រូវបន្តភារកិច្ចឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមផែនការដែលបានប្រគល់ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដាច់ខាតមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋជាថ្មីទៀតបានឡើយ ហើយចំពោះផ្ទៃដីដែលបានរកឃើញដោយការលួចកាប់ទន្ទ្រានក្នុងរដូវប្រាំងកន្លងទៅ ត្រូវធ្វើការគ្រប់គ្រងឲ្យបានហ្មត់ចត់ មិនឱ្យធ្លាក់ដល់ដៃជនណាមួយ ជាដាច់ខាត។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងសាំងចំនួន ៣៥០លីត្រ អង្ករចំនួន ៣០០គីឡូក្រាម មីជាតិចំនួន ១៥កេស ត្រីខចំនួន១០យួរ ទឹកសុទ្ធចំនួន ១០០យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៦យួរ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង៣គោលដៅ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង