ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្ដល់ឋានៈឯកឧត្តម ប្រាក់ សំអឿន ជានាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត មានឋានៈស្មើ រដ្ឋមន្ត្រី
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្ដល់ឋានៈឯកឧត្តម ប្រាក់ សំអឿន ជានាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី ៕