អភិបាលរងខេត្តកណ្តាល នាំយកទេយ្យវត្ថុ និងបច្ច័យ របស់សម្តេចធិបតី ប្រគេនដល់ព្រះសង្ឃ ស្ថិតក្នុងវត្តកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការសាលាស្រុកកៀនស្វាយ បាននាំយកទេយ្យវត្ថុ និងបច្ច័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី មកប្រគេនដល់ព្រះសង្ឃ ស្ថិតក្នុងវត្តកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សូមបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការយកប្រគេនដល់ព្រះសង្ឃ រួមមាន៖ អង្ករ ១.០០០គីឡូក្រាម, ទឹកសុទ្ធ ២០កេស, ទឹកក្រូច ១០កេស, មី ២០កេស, ទឹកត្រី ១០យួរ, ទឹកស៉ីអ៉ីវ ១០យួរ, ត្រីខ ២០យួរ និងបច្ច័យចំនួន ១០លានរៀល ក្នុងនោះបច្ច័យរបស់រដ្ឋបាលខេត្តប្រគេនដល់ព្រះសង្ឃចំនួន ៤លាន២០ម៉ឺនរៀលផងដែរ ៕