**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ០២ករណីផ្សេងគ្នា

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ០២ករណី ផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់។

ការបង្ក្រាបករណីលួចទាំងពីរខាងលើ រួមមាន៖

១).កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០១និង៥០នាទី រំលងអធ្រាត មានជនសង្ស័យ០១នាក់ បានធ្វើសកម្មភាព លួចដោះយកបន្ទះទ្វារដែក នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅចំណុច ដីឡូតិ៍ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបានសន្តិសុខយាមនៅក្បែរនោះ ទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឡាង វិច្ឆិកា ភេទប្រុស អាយុ ៣០ឆ្នាំ យកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការតាមនីតិវិធី។ ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកបន្ទះទ្វារដែក នៅក្នុងការដ្ឋានសំណង់ខាងលើ ពិតប្រាកដមែន។ កន្លងមកខ្លួន និងបក្ខពួកម្នាក់ទៀត ធ្លាប់បានធ្វើសកម្មភាពលួចដែក គម្របម៉ាស៊ីនស្ទូចម្តងមកហើយ។

២).កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ១៧និង០០នាទី កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរស័ព្ទបន្ទាន់លេខ ១២៩១ ថាមានករណី ជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពលួច ម៉ូតូកង់បី (ផាសអាប់) ០១គ្រឿង ដែលម្ចាស់បានចត នៅចំណុច មុខខារ៉ាអូខេ លីដូផាលេស ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះដល់កន្លែងកើតហេតុ សហការជាមួយជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផន សុភា ភេទប្រុស អាយុ ៣១ឆ្នាំ យកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការតាមនីតិវិធី។ ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច ម៉ូតូកង់បី (ផាសអាប់) របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ ប្រើប្រាស់គ្រឿងញៀន និងធ្លាប់បានសមត្ថកិច្ចនគរបាលចាប់ខ្លួនយកទៅដាក់មណ្ឌលកែប្រែ ឱកាសខ្ញុំ រយៈពេល០៣ខែផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង