**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

គណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ» នៅសិង្ហបុរី

ភ្នំពេញ៖ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ» នៅប្រទេសសិង្ហបុរី។

ការចូលរួមក្នុងបេសកកម្មផ្លូវការនេះ គឺបង្ហាញពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុឆ្លងដែនដូចជា៖ ការសំអាតប្រាក់ ការឆបោកនិងហិរញ្ញប្បទានភេរវកម្ម។

គណៈប្រតិភូប្រទេសកម្ពុជា ដែលមានសមាសភាព៖ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញា និងមន្ត្រីជំនាញនឹងចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ក្នុងគោលបំណង ពង្រឹង និងពង្រីកសមត្ថភាពរបស់ព្រះរាជអាជ្ញា និងស្វែងរកដំណោះស្រាយក្នុងក្របខណ្ឌច្បាប់ដើម្បីប្រឆាំងនឹងហានិភ័យ និងការគម្រាមកំហែងនៃឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងនឹងវិវត្តន៍ទៅមុខឥតឈប់ឈរ។

ស្របជាមួយដំណើរបេសកកម្មផ្លូវការនេះ លោកជំទាវ ជា លាង បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ និងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការឆ្លងដែន។

លោកជំទាវបានបញ្ជាក់ថា ប្រទេសកម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរក្នុងតំបន់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវប្រសិទ្ធិភាពនៃការចោទប្រកាន់លើឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ និងធានានូវនីតិរដ្ឋ។

លោកជំទាវ ជា លាង នឹងចូលរួមធ្វើបទអន្តរាគមន៍គន្លឹះក្នុងសន្និសីទនេះ ដោយធ្វើការចែករំលែកចំណុចសំខាន់ៗដូចជា៖ភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ ការបន្តកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីអនុវត្តច្បាប់-ព្រះរាជអាជ្ញា ការចែករំលែកព័ត៌មាន ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ រួមនឹងបទពិសោធន៍របស់កម្ពុជាក្នុងការសម្រេចបាននូវលទ្ធផលជាវិជ្ជមានក្នុងការឈានចេញពីបញ្ជីប្រផេះលើបញ្ហាសំអាតប្រាក់ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣។

ចុងបញ្ចប់នៃសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ អគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន នឹងចេញនូវសេចក្តីថ្លែងការណ៍រួមមួយដែលជាឧបករណ៍គតិយុត្តកម្រិតតំបន់មួយដែលដើរតួរ ជាផែនទីបង្ហាញផ្លូវក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងតំបន់ ឈានឆ្ពោះទៅដល់ការជំរុញ ការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលធានាបាននូវសុខុដុមរមណីយកម្មរបស់ប្រជាជនក្នុងតំបន់ និងប្រព័ន្ធហិរញ្ញវត្ថុមួយដែលសុចរិត និងទទួលបានការជឿជាក់ខ្ពស់បំផុត ៕

អត្ថបទដែលជាប់ទាក់ទង