**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្តម វង សូត ស្នើដល់ប្រធាន CAFIU ជួយជំរុញប្រជាជន និងអ្នកវិនិយោគចិន ទៅទស្សនាកំសាន្ត និងវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត


ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ជី ពីងស៊ាន (Ji Bingxuan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជន អាណត្តិទី១៣ និងជាប្រធានសមាគមន៍ចិនសម្រាប់ការយល់ដឹងជាអន្តរជាតិ (CAFIU) នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម ជី ពីងស៊ាន បានសួរសុខទុក្ខគណៈប្រតិភូរដ្ឋសភាកម្ពុជា បន្ទាប់ពីបានមកដល់ប្រទេសចិនរយៈពេល២ថ្ងៃមកនេះ។ ឯកឧត្តម ក៏បានរៀបរាប់ជូនគណៈប្រតិភូ អំពីភូមិសាស្រ្ត និងស្ថានភាពនៃការអភិវឌ្ឍខេត្តហ្វូជានផងដែរ។

ឯកឧត្តម បានរំលឹកថា ចំនុចពិសេសនៃតំបន់ភ្នំ Wuyi ស្ថិតក្នុងស្រុកណានពីង ខេត្តហ្វូជាន ដែលគណៈប្រតិភូកំពុងស្នាក់នៅនេះ គឺជាចំនុចចាប់ផ្តើមនៃផែនការបដិវត្តន៍របស់បក្សកុម្មុយនិស្តចិនដែលដឹកនាំដោយ លោកប្រធាន ម៉ៅ សេទុង។

ខេត្តហ្វូជាន ជាខេត្តដ៏សំខាន់មួយរបស់ប្រទេសចិន មានរួមបញ្ចូលទាំងតំបន់ភ្នំ និងឆ្នេរសមុទ្រ ដែលមានអំណោយផលដល់សេដ្ឋកិច្ច។ តំបន់មាត់សមុទ្រមានអំណោយផលដល់វិស័យដឹកជញ្ជូនតាមកំពង់ផែរសមុទ្រ និងតំបន់ភ្នំមានអំណោយផលផ្នែកទេសចរណ៍ និងការដាំតែជាដើម។ ក្នុងនោះក្រុង(ស្រុក) Xiamen គឺជាក្រុងដ៏សំខាន់មួយ ដែលជាបណ្តុំសេដ្ឋកិច្ច មានកំពង់ផែរដ៏ធំ១ ក្នុងចំណោមកំពុងផែរធំៗ៥ ដែលចិនបានបើចំហរមុនគេបង្អស់ និងជាតំបន់ទេសចរណ៍សំខាន់ថែមទៀតផង។

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអរគុណចំពោះការៀបរាប់យ៉ាងក្បោះក្បាយ អំពីសក្តានុពលនៃខេត្តហ្វូជាន និងបានកោតសរសើរចំពោះការរៀបចំអភិវឌ្ឍខេត្តនេះបានយ៉ាងស្រស់ស្អាត។ ឯកឧត្តម មានប្រសាសន៍បន្តថា ខេត្តហ្វូជាន និងកម្ពុជា ក៏មានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្រ្តផងដែរ។ សព្វថ្ងៃប្រជាជនកម្ពុជា ខ្សែស្រឡាយចិនហ្វូជានជាច្រើនកំពុងរស់នៅកម្ពុជា ហើយបានបង្កើតជាសមាគមន៍ចិនហ្វូជាន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគចិន ទៅកាន់កម្ពុជា។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បង្ហាញក្តីសង្ឃឹមថាទំនាក់ទំនងកម្ពុជា-ចិន ទាំងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នឹងបន្តកាន់តែស្អិតរមួតជាមួយគ្នា និងបានសំណូមពរដល់ ឯកឧត្តម ជី ពីងស៊ាន ជួយជំរុញប្រជាជន និងអ្នកវិនិយោគចិន ទៅទស្សនាកំសាន្ត និងវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តម ជី ពីងស៊ាន បានទទួលយកសំណើររបស់ឯកឧត្តម វង សូត ដោយសន្យាថានឹងជំរុញឱ្យប្រជាជនខេត្តហ្វូជាន ទៅធ្វើទេសចរកំសាន្តនៅកម្ពុជា និងជំរុញក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ ឱ្យទៅវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តម គូសបញ្ជាក់ថា កម្ពុជាគឺជាមិត្តល្អរបស់ចិននៅគ្រប់កាលៈទេសៈ។ ទោះពិភពលោកប្រែប្រួលកាន់តែស្មុគស្មាញយ៉ាងណាក៏ដោយ ប៉ុន្តែមិត្តភាពកម្ពុជា-ចិន នៅតែមិនអាចបំបែកពីគ្នាបានឡើយ។ ដូចនេះ រដ្ឋាភិបាលចិន យកចិត្តទុកដាក់ខ្ពស់ និងគាំទ្រកម្ពុជាទទួលបានការរីកចម្រើនកាន់តែល្អប្រសើរឡើងថែមទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង