**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង រៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២៤ក្រោមប្រធានបទ“យុវតីយើង អនាគតអ្នកដឹកនាំយើង” នៅស្រុកសំឡូត

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង នៅថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការបោះជំរុំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តបាត់ដំបងក្រោមប្រធានបទ “យុវតីយើង អនាគតអ្នកដឹកនាំយើង” (Our Girls Our Future Leaders) ដែលធ្វើឡើងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកស្រី កែវ ដាណា ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង លើកឡើងថា សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង ដែលមានសមាជិកគាំទ្រចំនួន៨០ រូប និងសមាជិកសកម្ម និងគ្រូបង្គោលសរុបចំនួន១២០រូប បានរួមគ្នាក្នុងការបំពេញការងារស្របតាមទស្សនៈវិស័យ បេសកកម្ម និងទិសដៅរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍ថាមពលកុមារី យុវតី ឱ្យក្លាយទៅជាពលរដ្ឋល្អដែលមានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ។ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះសាខាខេត្តបាត់ដំបងបានរៀបចំនូវកម្មវិធីជាច្រើនស្របទៅតាមគោលការណ៍សកម្មភាពទាំង៥របស់សមាគម គឺកម្មវិធីអប់រំបណ្ដុះបណ្ដាល កម្មវិធីបរិស្ថាន កម្មវិធីសិល្បៈហត្ថកម្ម កម្មវិធីសុខភាព និងសុវត្ថិភាព និងកម្មវិធីចូលរួមសកម្មភាពផ្សេងៗលើសពីនេះសមាជិកាសកម្មរបស់សាខាខេត្តក៏បានទទួលឱកាសក្នុងការចូលរួមកម្មវិធីជាអន្តរជាតិនានា នៅក្រៅប្រទេសផងដែរ។

លោកស្រី កែវ ដាណា លើកឡើងបន្ថែមថា ការបោះជំរំប្រចាំឆ្នាំ ជាសកម្មភាពចម្បងមួយរបស់កម្មវិធីការចូលរួមសកម្មភាពនានារបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលតែងតែប្រារព្ធអំឡុងពេលចុងឆ្នាំ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ សាខាខេត្តបាត់ដំបងបានទទួលនូវកិត្តិយសរៀបចំការបោះជំរំប្រចាំឆ្នាំនៅលើទឹកដីនៃខេត្តផ្ទាល់។ដែលនេះគឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោកជំទាវបណ្ឌិត អគ្គស្នងការ ដើម្បីឲ្យប្អូនៗសមាជិកាសកម្មបានចូលរួម និងបានរៀនសូត្រគ្រប់ៗគ្នាអំពីការបោះជំរំ។ការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តបាត់ដំបង ត្រូវបានធ្វើឡើងក្នុងរយៈពេល ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងរីសត ហែបភីណែសឡុងប្រ៊ីត ស្ថិតនៅក្នុងស្រុកសំឡូត។ ចំពោះសកម្មភាពចម្បងៗនៅក្នុងការបោះជំរំ គឺផ្ដោតលើសកម្មភាពការងារជាក្រុម ការកម្សាន្ត រៀនពីបំណិនជីវិត បណ្ដុះស្មារតីជាក្រុម និងការដឹកនាំ និងចុងក្រោយគឺការយល់ដឹងអំពីអត្ថន័យនៃការដុតភ្លើងគប់ជំរំ។

ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា សិទ្ធិនារីត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយការបង្កើតសមាគមកាយឫទ្ធិនារីកម្ពុជាកាន់តែជួយលើកតម្កើងតម្លៃយុវតីឱ្យក្លាយជាអ្នកដឹកនាំបន្តវេននៅថ្ងៃអនាគត។

ឯកឧត្តម សុខ លូ បង្ហាញក្ដីសង្ឃឹមថា សម្រាប់ឆ្នាំបន្តបន្ទាប់ទៀតសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង នឹងធ្វើការបោះជំរំជាលក្ខណៈទ្រង់ទ្រាយធំដោយមានការចូលរួមពីយុវតីកាន់តែច្រើនឡើង ខណៈការបោះជំរំនេះធ្វើឡើងដើម្បីពង្រឹងប្រាជ្ញាស្មារតី និងភាពក្លាហានរបស់យុវតីឱ្យក្លាយជាអ្នកដឹកនាំបន្តវេន ព្រមទាំងផ្ដល់ឱកាសឱ្យយុវតីបានយល់ដឹងបន្ថែមទៀតពីរបៀបរស់នៅជាមួយនឹងធម្មជាតិ បំណិនជីវិត ការធ្វើការងារជាក្រុម និងទទួលបានបទពិសោធន៍ចំណេះដឹងថ្មីៗបន្ថែមទៀតដើម្បីយកទៅអភិវឌ្ឍចំណេះដឹង៕

អត្ថបទដែលជាប់ទាក់ទង