ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ ចំណាយថវិការបស់ព្រឹទ្ធសភារយៈពេល ៦ខែ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍ចំណាយថវិការបស់ព្រឹទ្ធសភារយៈពេល៦ខែ (ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៤) នីតិកាលទី៥ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវប្រធានគណៈកម្មការ និងតំណាងរបស់គណៈកម្មការនានារបស់ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ដោយមានការធ្វើបទបង្ហាញអំពីរបាយការណ៍ចំណាយថវិការបស់ព្រឹទ្ធសភារយៈពេល៦ខែ ដោយឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ៕