ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងសេចក្តីព្រាងធាតុចូលសម្រាប់កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី២១
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងសេចក្តីព្រាងធាតុចូល ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី២១ នាពេលខាងមុខនេះ។
កិច្ចប្រជុំនេះដែរ ក៏មានអញ្ជើញចូលរួមពី ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ, តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តរប្រវេសន៍ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប៕