ផ្លូវជាតិលេខ៥៥ ជាផ្លូវទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ ជាផ្លូវទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។
ក្រសួងបន្ថែមថា ផ្លូវជាតិលេខ៥៥ ជាផ្លូវឡើងចុះភ្នំ បត់បែន អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែគួរឲ្យគយគន់។ ផ្លូវជាតិនេះ មានប្រវែងសរុប ១៨៩,១៦គីឡូម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) បានចាប់បើកការដ្ឋានសាងសង់នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០៕