**រុស្ស៊ី​ កំពុង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា ​ជាមួយ​ម៉ាឡេស៊ី**រុស្ស៉ី និងអាមេរិក ចោទប្រកាន់គ្នាទៅវិញទៅមក ពីការគាំទ្រអំពើភេរវកម្ម ថាជាដើមចមនៃសង្រ្គាមស៉ីរី**ក្រសួងពាណិជ្ជកម្មថៃ កំណត់គោលដៅនាំចេញអង្ករ ៧,៥លានតោនសម្រាប់ឆ្នាំ២០២៥**អ្នកប្រយុទ្ធកងជីវពលអ៉ីរ៉ាក់រាប់រយនាក់ គាំទ្រដោយអ៉ីរ៉ង់ ឆ្លងចូលប្រទេសស៉ីរី ដើម្បីជួយរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាម HTS**ប្រធានាធិបតីកូរ៉េខាងត្បូង ដកច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស**មគ្គុទេសក៍ពិភពលោកតាមស្មារតីផ្លូវសូត្រសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ**អ៊ីរ៉ង់អះអាងថា ខ្លួនត្រៀមបញ្ជូនទ័ពទៅស៊ីរី**យោធារុស្ស៊ីបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងសមយុទ្ធហ្វឹកហាត់នៅភាគខាងកើតមេឌីទែរ៉ាណេ**ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសបញ្ចប់ច្បាប់អាជ្ញាសឹក បន្ទាប់ពីសភាបោះឆ្នោតប្រឆាំង**ចិនសង្ឃឹមថា រដ្ឋបាលអាមេរិកដែលចូលមកនឹងដោះស្រាយជំហានដំបូងយ៉ាងត្រឹមត្រូវក្នុងទំនាក់ទំនងទ្វេភាគី**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការជាតិ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់ជាធរមាន**ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកិច្ចការបរទេសចិន**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ**អភិបាលខេត្តរតនគិរី៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឱ្យបានល្អប្រសើរបន្ថែមទៀត**សហជីព និងអ្នកជំនាញនៅកម្ពុជា គាំទ្រពេញទំហឹងចំពោះការដាក់ឱ្យប្រើប្រាស់ QR Code បណ្តឹងអនាមិកសម្រាប់ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ**សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ តាំងបង្ហាញវត្ថុសិល្បៈដែលបានមកពីការធ្វើកំណាយបុរាណវិទ្យានៅស្ថានីយភូមិល្វា ព្រៃក្មេង និងភ្នំគូលែន**EDC ជូនដំណឹងពីការរអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃទី ៥-៨ ខែធ្នូ**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦​ ឆ្នាំទី១ អាណត្តិទី៤**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមស្តាប់បាឋកថាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងមហាផ្ទៃ**សិក្ខាកាមវគ្គបំប៉នពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ធ្វើលំហាត់យុទ្ធដំណើរទ័ព

លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការគ្រងព្រះបរមសិរី រាជសម្បត្តិ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំ សូមលំឱនកាយថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ដើម្បីជាមហាម្លប់ដ៏ត្រជាក់ត្រជំដល់កូនចៅប្រជានុរាស្ត្ររបស់ ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។

ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតសូមសម្តែងនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌ យ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចប្រកបដោយព្រះរាជគតិបណ្ឌិតវាងវៃបំផុត ព្រះព្រហ្មវិហារធម៌ ព្រះមហាករុណាទិគុណ និងទសពិធរាជធម៌ដ៏ថ្លៃថ្លា ក្នុងវិស័យការទូត ការអប់រំសិក្សាធិការ សុខុមាលភាព សង្គមកិច្ច និង ព្រះពុទ្ធសាសនា ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ជាថ្មីម្តងទៀត ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាមហាស្វេតច្ឆត្រ និង ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមប្រោសព្រះរាជទានព្រះរាជសព្ទសាធុការពរជ័យ ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីគង់ជាម្លប់ដល់ កូនចៅគ្រប់រូបជានិច្ចនិរន្តរ៍តទៅ។

សូមព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវព្រះសេយ្យភក្តីភាព និងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់ បំផុតពីទូលព្រះបង្គំ» ៕

អត្ថបទដែលជាប់ទាក់ទង