ឧត្តមសេនីយ៍ត្រី សូរ សារិន បើកវគ្គបំប៉នខ្សែរយៈបណ្ដោយជំនាញប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស តំណាងលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានអញ្ជើញជាអធិបតីបើកវគ្គបំប៉នខ្សែរយៈបណ្ដោយដល់យោធិន កងរាជអាវុធហត្ថជំនាញប្រឆាំងគ្រឿងញៀនឆ្នាំ២០២៤ ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារលើជំនាញប្រឆាំងគរឿងញៀន។
អញ្ជើញចូលរួមក្នុងពិធីបើកវគ្គនេះមាននាយ នាយរងការិយាល័យ អង្គភាពនគរបាលយុត្តិធម៌ នាយផ្នែក នាយអាវុធហត្ថ ព្រមទាំងនាយ នាយរង ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន មកពីបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី-ខេត្តទាំង២៥៕