**អេហ្ស៉ីបលើកឡើងនូវសំណើថ្មីមួយដែលមានគោលបំណងស្ដារបទឈប់បាញ់ហ្កាហ្សាឡើងវិញ**ក្រសួងមុខងារសាធារណៈ ត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានលើកិច្ចការមុខងារសាធារណៈ ក្នុងកិច្ចប្រជុំ (ACCSM) និង (ACCSM+3)**អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្ត**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា

ឧត្ដមសេនីយ៍ទោ មៀច សាមុត បើកវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃខ.ភ.ម នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤.
ឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃខ.ភ.ម នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។

នាយការិយាល័យហ្វឹកហ្វឺនកងពលតូចអន្តរាគមន៍លេខ១២៨ បានគោរពរាយការណ៍អំពី វគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃខ.ភ.ម មានសមាសភាពរួម ចំនួន ៤២នាក់៖
យោធាចារ្យ ចំនួន៤ នាក់. សិក្ខាកាម ចំនួន៣៨ នាក់ ។
ហ្វឹកហ្វឺនរយៈពេល ៤៥ថ្ងៃ សិក្សាខ្លឹមសារមេរៀនមាន ៖ ជំនាញក្បាច់គុន នៃខ.ភ.ម និងយោធារួម អប់រំចិត្តសាស្ត្រ។

ឧត្តមសេនីយ៍ទោ មៀច សាមុត បានមានប្រសាសន៍ ដល់សិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃខ.ភ.ម ដែលប្រារព្ធបើកវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ និង ចូលរួមចំណែកការពារ អភិរក្សក្បាច់គុនបុរាណខ្មែរ។

ក្នុងនាឱកាសនោះ លោកមេបញ្ជាការកងពល បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដែលជាកត្តាចាំបាច់ធ្វើឲ្យជោគជ័យនៃការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង , ក្រុមការងារគ្រប់គ្រងវគ្គ ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ រីឯគ្រូយោធាចារ្យត្រូវរៀបចំឯកសារមេរៀនគ្រប់គ្រាន់ និងល្អៗ និងអនុវត្តន៍នូវវិន័យម៉ឺងម៉ាត់ទាំងនៅក្នុងថ្នាក់ ក៏ដូចជានៅទីលាន យើងទាំងអស់គ្នាត្រូវគោរពច្បាប់របស់រដ្ឋ បទបញ្ជា ផែនការ របស់ថ្នាក់លើ ពិសេសគោរពអនុវត្តលក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ និងត្រូវប្ដេជ្ញាការពារ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសូតចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវយុត្តិធម៌ ចូលរួមអនុវត្តឱ្យបានជោគជ័យកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និងភរិយា បានឧបត្ថម្ភត្រីកំប៉ុង និងគ្រឿងឧបភោគបរិភោគ មួយចំនួន ដល់វគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃខ.ភ.ម នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ផងដែរ។

ជាចុងក្រោយតំណាងសិក្ខាកាមទាំងអស់បានប្ដេជ្ញាចិត្តខិតខំរៀនសូត្រ មានវិន័យខ្ពស់ គោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង