លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារធ្វើបច្ចុប្បន្នភាពថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការរៀបចំពិព័រណ៍ពាណិជ្ជកម្មឌីជីថល
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារធ្វើបច្ចុប្បន្នភាពថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការរៀបចំពិព័រណ៍ពាណិជ្ជកម្មឌីជីថល។
កិច្ចប្រជុំមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងលោកប្រធាននាយកដ្ឋានស្ដីទី ក្នុងគោលបំណងដើម្បីរាយការណ៍ជូនលោកជំទាវរដ្ឋមន្ត្រី អំពីវឌ្ឍនភាពការងារ និងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារបន្ត៕