ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹង និងណែនាំអំពីបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទ ក្នុងគោលបំណងឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋបានឈ្វេងយល់ឱ្យកាន់តែច្បាស់ពីការអនុវត្ត បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ (ពីរូបវន្តបុគ្គល ទៅរូបវន្តបុគ្គល) ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ ចៀសវាងការជឿជាក់លើការផ្សព្វផ្សាយព័ត៌មានពីប្រភពមិនច្បាស់លាស់ ដែលប្រាសចាកពីអត្ថបទច្បាប់ដែលមានជាធរមាន ជាពិសេសដើម្បីគ្រប់គ្រង និងការពារឱ្យបាននូវភាពជាម្ចាស់កម្មសិទ្ធិលើយានជំនិះ ដែលបានចុះបញ្ជីរួច៕