**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

ទេសរដ្ឋមន្រ្តី លី ធុជ អរគុណចំពោះការគាំទ្ររបស់ទីភ្នាក់ងារ UN និងអបអរសាទរចំពោះសមិទ្ធិផលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញពិសាអាហារពេលល្ងាច និងថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិនៃ UNDP, UNFPA, UNOPS, UNICEF, UN-WOMEN, WEP និងឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិតំណាងឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក អ៊ឺរ៉ុបខាងកើត អ៊ឺរ៉ុបខាងលិច អាមេរិកឡាទីននិងរដ្ឋការីប៊ីន និងរដ្ឋអាហ្វ្រិក ដែលដឹកនាំដោយ លោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការសហប្រជាជាតិ គឺជាបេសកកម្មរួម និងបង្ហាញពីការប្តេជ្ញាចិត្តរួម ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានទទួលស្គាល់នូវផលទទួលបានពីបណ្តាញទីភ្នាក់ងារអង្គការសហប្រជាតិ ដែលគម្រោងទាំងនេះបានរួមចំណែកបន្តកែលម្អជីវិតរស់នៅ និងពង្រឹងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងសម្តែងនូវការអបអរសាទរចំពោះសមិទ្ធិផលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកថែទាំសុខភាព ការគាំទ្រសង្គម ការអប់រំ និងសមភាពយេនឌ័រ ដែលក្នុងនោះ UNDP គឺជាដៃគូមួយយ៉ាងសំខាន់សម្រាប់វិស័យសកម្មភាពមីន និងកិច្ចខិតខំប្រឹងប្រែងដើម្បីសុខសុវត្ថិភាពជូនប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា “ទីកន្លែងដែលយើងជួបជុំគ្នាល្ងាចនេះ ក្នុងខេត្តសៀមរាប ពីអតីតកាលត្រូវបានគេទទួលស្គាល់ជាកន្លែងដែលធ្លាប់មានស្លាកស្នាមដោយជម្លោះ និងបច្ចុប្បន្នជាកន្លែងនៃកិច្ចខិតប្រឹងប្រែងរួមដើម្បីបង្កើតពិភពលោកមួយដែលគ្មានមីន ក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។ ការធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល មិនមែនគ្រាន់តែជាកាតព្វកិច្ចមួយប៉ុណ្ណោះទេ វាជាឱកាសមួយដើម្បីចែករំលែកជាមួយពិភពលោកអំពីរឿងរ៉ាវរបស់ប្រទេសកម្ពុជា ដែលធ្លាប់រងគ្រោះដោយសារគ្រាប់មីន ទៅជាប្រទេសដែលពោរពេញសន្តិភាព និងវិបុលភាព។

ជាមួយគ្នានោះ ក្នុងឱកាសនៃការជួបជុំនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ប្រជាជនកម្ពុជា និងភាគីពាក់ព័ន្ធ បានកោតសរសើរចំពោះចក្ខុវិស័យ និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ការប្តេជ្ញាចិត្តរបស់សម្តេច ក្នុងបុព្វហេតុការពារសន្តិភាព និងស្ថិរភាព និងការរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ច ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាពជាដៃគូ និងការបំផុតគំនិត សំដៅសម្រេចបាននូវអនាគតដ៏ត្រចះត្រចង់សម្រាប់ជាតិមាតុភូមិរបស់យើង។ ការប្តេជ្ញារបស់សម្តេច ក្នុងការលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងឆាកអន្តរជាតិ និងការធ្វើឱ្យជីវិតរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង គឺជាត្រីវិស័យដឹកនាំកិច្ចការងាររបស់យើង។ ដោយមានការគាំទ្រពីសម្តេច កម្ពុជាសម្រេចបានវឌ្ឍនភាពជាទីកត់សម្គាល់ លើគ្រប់វិស័យ ក្នុងនោះរួមមានវិស័យសុខាភិបាល អប់រំ និងការគាំពារសង្គម ដែលស្របតាមគោលការណ៍របស់អង្គការសហប្រជាជាតិ ៕

អត្ថបទដែលជាប់ទាក់ទង