**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ ប្រវត្តិសាស្រ្តកត់ត្រា «អ្នកមានស្នាដៃ» មិនមែនអ្នកមានទ្រព្យច្រើនជាងគេទេ

ភ្នំពេញ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញឱ្យប្រជាជនខ្មែរចូលរួមក្នុងសកម្មភាពណាដែលមានប្រយោជន៍ដល់សង្គមជាតិ និងមានតម្លៃសម្រាប់ក្មេងៗជំនាន់ក្រោយ។ ចំពោះលោកជំទាវ អ្វីដែលបន្សល់ទុកជាកេរមរតកសម្រាប់អ្នកជំនាន់ក្រោយ មានតម្លៃជាងទ្រព្យសម្បត្តិទៅទៀត ពីព្រោះថា អ្នកបន្សល់កេរមរតកសម្រាប់អ្នកជំនាន់ក្រោយ ក៏បន្សល់កេរ្តិ៍ឈ្មោះខ្លួនឯងក្នុងប្រវត្តិសាស្រ្តផងដែរ ទោះបីបាត់បង់ជីវិតទៅហើយក៏ដោយ រីឯអ្នកមានទ្រព្យសម្បត្តិហូរហៀវិញ នឹងមិនជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្តឡើយ ពេលបាត់បង់ជីវិត បើពុំបានបន្សល់ទុកកេរមរតសម្រាប់អ្នកជំនាន់ក្រោយ។

ធ្វើជាអធិបតីតំណាងឱ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងពិធីបើកព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ លោកជំទាវ ភឿង សកុណា ផ្តល់ជាគតិយ៉ាងដូច្នេះថា «ក្នុងប្រវត្តិសាស្រ្ត យើងអត់ដែលកត់ត្រា អ្នកនេះមានទ្រព្យសម្បត្តិច្រើនជាងគេ ឬអ្នកនេះ ក្រជាងគេ ក្នុងសម័យអង្គរ យើងរកអត់ឃើញទេ តែយើងរកឃើញស្នាដៃព្រះមហាក្សត្រ [ស្នាដៃ]របស់កវីអ្នកនិពន្ធខ្មែរ អ្នកដែលទុកស្នាដៃឱ្យក្មេងៗជំនាន់ក្រោយ ឈ្មោះនេះអត់បាត់ទៅវិញទេ»។ ពិធីបើកព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួប២០ឆ្នាំនៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

លោកជំទាវរដ្ឋមន្រ្តីវប្បធម៌បន្តថា ក្នុងសម័យមុនៗ ដូចជា សម័យអង្គរ សម័យលង្វែក សម័យឧត្តុង្គ និងសម័យចតុមុខ ជាដើម មិនខ្វះសេដ្ឋី អ្នកមាន អ្នកក្រនោះទេ តែអ្នកទាំងនោះ បានរលត់ជីវិតអស់ហើយ ហើយអ្វីដែលអាចនៅសល់ក្នុងប្រវត្តិសាស្រ្ត គឺមានតែស្នាដៃប៉ុណ្ណោះ។ លោកជំទាវ សរុបសេចក្តីថា អ្វីដែលនៅក្រៅខ្លួន ដែលមិនបានផ្តល់ប្រយោជន៍ឱ្យសង្គមជាតិ នឹងត្រូវបាត់ទៅវិញ ប៉ុន្តែអ្វីដែលផ្តល់ប្រយោជន៍ឱ្យសង្គមជាតិ [នឹងមិនសាបសូន្យឡើយ]។ លោកជំទាវ លើកឧទាហរណ៍តូចមួយថា សូម្បីចំណេះអំពីការធ្វើនំបញ្ចុក និងការស្លសម្លកកូរ ក៏ផ្តល់ប្រយោជន៍ដល់ប្រជាជនដែរ ហើយលោកស្រីបំផុសស្មារតីឱ្យនាំគ្នាធ្វើសកម្មភាពដែលមានប្រយោជន៍បែបនេះ។ ជាមួយគ្នានេះ លោកជំទាវ ជំរុញឱ្យនាំគ្នាចូលរួមផ្សព្វផ្សាយអ្វីដែលជារបស់ខ្មែរ។

អត្ថបទដែលជាប់ទាក់ទង