អ្នកនាំពាក្យ៖ ចិនមិនពេញចិត្តនឹងច្បាប់របស់អាមេរិកលើការរឹតត្បិតការវិនិយោគប្រឆាំងនឹងចិន
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសចិនមិនពេញចិត្ត និងច្រានចោលច្បាប់ចុងក្រោយរបស់សហរដ្ឋអាមេរិក ស្តីពីការរឹតបន្តឹងការវិនិយោគ ដែលមានគោលដៅលើប្រទេសចិន។
លោក Lin Jian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ដែលថារដ្ឋបាលលោក Biden បានបញ្ចប់ការរឹតបន្តឹងលើការវិនិយោគដោយបុគ្គល និងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកចូលទៅក្នុងបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសចិន រួមទាំងផ្នែក semiconductor កុំព្យូទ័រ quantum និង AI ផងដែរ។
លោក Lin Jian បានបន្តថា ប្រទេសចិនមិនពេញចិត្ត និងបដិសេធច្បាប់ចុងក្រោយរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការវិនិយោគនៅក្នុងប្រទេសចិន។ ចិនបានតវ៉ាទៅសហរដ្ឋអាមេរិក ហើយនឹងចាត់វិធានការទាំងអស់ដែលចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។