**អ្នកនាំពាក្យបរទេសរុស្ស៊ី៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក និងពិភពលោក រួមទាំងក្រុមហ៊ុន Meta និង Google បានក្លាយជាឧបករណ៍នៅក្នុងដៃ របស់តួអង្គមិនស្មោះត្រង់**ភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់ បានស្លាប់បន្ទាប់ពីពុលស្រានៅទីក្រុងវ៉ាងវៀង ប្រទេសឡាវ**VN Express៖ មនុស្ស ៧០នាក់ រាគផង ក្អួតផង នៅលើនាវាទេសចរណ៍ ក្នុងដំណើរកម្សាន្តរយៈពេលមួយខែ ពីសិង្ហបុរីទៅទីក្រុង Los Angeles**ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក Joe Biden កំពុងព្យាយាមលុបបំណុលអ៊ុយក្រែន ៤,៧ ពាន់លានដុល្លារ**អ.ដ.ក និងរដ្ឋបាលខេត្តកណ្តាល ចុះ MOU ស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់គុក២ឆ្នាំពិន័យ ៣លានរៀល និងសងជម្ងឺចិត្តដើមបណ្តឹង២០០លានរៀល**ធនាគារពិភពលោក៖ កម្ពុជា អាចដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ជាមួយប្រទេសជិតខាង**រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ មន្ទីរទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួងជាឪ ឯរាជធានី-ខេត្តជាម៉ែ**រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង៖ បុគ្គលសំខាន់ នៃអាវុធគ្មានមនុស្សបើក (drone) របស់កូរ៉េខាងជើង “អ្នកការទូត” មកកម្ពុជា ដោយលាក់បាំង ឈ្មោះក្លែងក្លាយរបស់គាត់គឺ Douglas**Bitcoin កើនឡើងតម្លៃដល់ ទៅអត្រាកំណត់ហេតុថ្មី ៩៤,០០០ដុល្លារ ក្នុងមួយកាក់**ថៃ នឹងផ្តល់លុយសុទ្ធ ២៨៩ដុល្លារ ដល់ប្រជាជនវ័យចំណាស់ នៅខែមករា ក្នុងគម្រោងកាបូបឌីជីថល**អតីតឧត្តមសេនីយ៍កំពូលរបស់អ៊ុយក្រែន លោក Valery Zaluzny ប្រាប់កងទ័ពជាសិក្ខាកាមនៅអង់គ្លេសថា កងទ័ពភាគច្រើន គឺគ្មានឱកាសរស់**រដ្ឋមន្ត្រីការពារជាតិចិន បដិសេធមិនជួបប្រមុខការពារជាតិអាម៉េរិក ក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំការពារជាតិនៅឡាវ**អ៊ុយក្រែន បាញ់ មីស៊ីល ឆ្លង ទ្វីប របស់ អង់គ្លេស Storm Shadow ចូល ក្នុង ប្រទេស រុស្ស៊ី**ឃាតកឈាមត្រជាក់ ម្នាក់ ត្រូវ បាន កាត់ទោស ប្រហារជីវិត ជុំវិញឃាតកម្ម ១៤ នាក់នៅថៃ**ចិនវ៉ាដាច់អាម៉េរិក និងទទួលបានតំណែងជាម្ចាស់ជំនួយទ្វេភាគីធំបំផុតទីពីរ ដល់តំបន់ប៉ាស៊ីហ្វិក**ស្លាប់២០ នាក់ ក្នុងការ វាយ ប្រហារ នៅ ប៉ាគីស្ថាន ត្រឹម ២៤ ម៉ោង**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែវិច្ឆិកា**ចិន និងប្រេស៊ីល ដំឡើងកម្រិតស្ថានភាពទំនាក់ទំនងការទូត និងឈានដល់កិច្ចព្រមព្រៀងស្តីពីហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិពាណិជ្ជកម្ម

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះមហាក្សត្រកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។

ព្រះរាជពិធីនេះ មានការយាង និងអញ្ជើញចូលរួមពីឥស្សរជន និងថ្នាក់ដឹកនាំស្ថាប័នកំពូលសំខាន់ៗរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ព្រះរាជវង្សានុវង្ស មន្ត្រីក្រសួងព្រះបរមរាជវាំង និងក្រសួងស្ថាប័នគ្រប់លំដាប់ថ្នាក់។

ប្រជារាស្ត្រខ្មែរគ្រប់រូប បានសម្តែងឆន្ទៈ និងមនោសញ្ចេតនារបស់ខ្លួនសប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិ ដើម្បីបានគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជំរបស់មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ៕

អត្ថបទដែលជាប់ទាក់ទង