**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

បទវិភាគ៖ ប្រព័ន្ធសារព័ត៌មានអាមេរិកឃោសនាបំប៉ោងពីអ្វីដែលហៅថា“ចារកម្មចិន” បានបង្កប់នូវបំណងទុច្ចរិតអ្វីនៅពីក្រោយនេះ?

នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន និងស្ថាប័នចារកម្មអាមេរិកនិងលោកខាងលិចបានឃោសនាបំប៉ោងម្តងទៀតនូវការលាបពណ៌អ្វីដែលហៅថា “រងការគំរាមកំហែងដោយចារកម្មពីចិន” ហើយមួលបង្កាច់ថា “ពួកHackerរបស់ចិនបានវាយលុកលើបណ្តាញទូរគមនាគមន៍របស់អាមេរិក” ជាដើម ក្នុងន័យបំផុសការវាយប្រហារដោយមតិសាធារណៈតាមរយៈព័ត៌មានមិនពិត ។
តាមពិតទៅ នេះមិនមែនជាលើកទីមួយឡើយ ដែលអាមេរិកទម្លាក់បទល្មើសស្ដីពី “ការគំរាមកំហែងដោយចារកម្ម”ឱ្យប្រទេសចិន ។ ជាពិសេសនៅឆ្នាំ២០១៨ ដើម្បីស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកស្តីពីការទប់ស្កាត់ប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ ក្រសួងយុត្តិធម៌អាមេរិកបានចាប់ដំណើរការនូវ “ផែនការប្រតិបតិ្តចំពោះចិន” អាមេរិកបានចាប់ខ្លួនអ្នកជំនាញនិងបញ្ញវន្តជនជាតិចិនជាច្រើនរូបជាបន្តបន្ទាប់ ដោយប្រើមធ្យោបាយដូចជា “ការអនុវត្តច្បាប់តាមរយៈការដាក់អន្ទាក់ឱ្យប្រពឹត្តិខុស”ជាដើម ហើយប្រឌិតអ្វីដែលហៅថា “សំណុំរឿងចារកម្មចិន”ជាច្រើនលើក ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងចិននិងអាមេរិក ។ ដោយសារគ្មានភស្តុតាងនិងរងការប្រឆាំងយ៉ាងខ្លាំងក្លាពីមជ្ឈដ្ឋានសិក្សាស្រាវជ្រាវរបស់អាមេរិក បានជានៅឆ្នាំ២០២២ ក្រសួងយុត្តិធម៌អាមេរិកត្រូវបង្ខំចិត្តប្រកាសថា បញ្ឈប់ការអនុវត្តផែនការនេះ ។ ប៉ុន្តែ នៅខែកញ្ញាឆ្នាំនេះ សភាតំណាងរាស្រ្តអាមេរិកបានអនុម័តសេចកី្តព្រាងច្បាប់មួយដែលលើកឡើងដោយលោក Lance Gooden សមាជិកសភាតំណាងរាស្ត្ររបស់បក្សសាធារណរដ្ឋនៃរដ្ឋTexasដោយប្រកាសថា នឹងទប់ស្កាត់ “សកម្មភាពចារកម្ម”នៅតាមស្ថាប័នកម្មសិទ្ធិបញ្ញានិងសិក្សាស្រាវជ្រាវរបស់អាមេរិក ប៉ុនប៉ងស្តារឡើងវិញនូវ “ផែនការប្រតិបតិ្តចំពោះចិន” ។ ទង្វើទាំងនេះបានបង្ហាញថា អ្នកនយោបាយអាមេរិកមួយចំនួនបានចាត់ទុកការប្រឆាំងប្រទេសចិន ជា “ថ្នូរ” នយោបាយ ដែលបានប្រឌិតបទល្មើសក្លែងក្លាយ ក្នុងន័យបង្កបង្កើតបរិយាកាសបដិបក្ខគ្នាជាមួយចិនក្នុងស្រុកជាបន្តបន្ទាប់ បណ្តាលឱ្យជនឥតទោសពៃរ៍ក្លាយជាគ្រឿងបូជាខាងនយោបាយ ។
នៅពីក្រោយឈុតឆាកខាងនយោបាយគ្រប់បែបយ៉ាង តើប្រទេសណាជា “អាណាចក្រHacker ”ពិតប្រាកដ ? តើអ្នកណាបាននិងកំពុងធ្វើសកម្មភាព “ចារកម្ម”នៅទូទាំងពិភពលោក ? អ្នកផងទាំងពួងបានដឹងច្បាស់រួចទៅហើយ ។ ក្នុងរយៈពេលជាយូរកន្លងមក ស្ថាប័នចារកម្មអាមេរិកបានបង្កើតបណ្តាញចារកម្មយ៉ាងទូលំទូលាយនៅពិភពលោកទាំងមូល ដើម្បីញុះញង់ឱ្យបុគ្គលិករបស់ប្រទេសដទៃទៀតក្បត់ជាតិ លួចយកការណ៍សម្ងាត់របស់ប្រទេសដទៃទៀត ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ធ្វើវិទ្ធង្សនារដ្ឋអំណាចប្រទេសដទៃទៀត ប្រការទាំងនេះលែងជារឿងសម្ងាត់ទៀតហើយ ។ យោងតាមការស៊ើបអង្កេតពាក់ព័ន្ធ អាមេរិកបានក្តាប់ជាប់ “ចំណុចគន្លឹះ”នៅទូទាំងពិភពលោករបស់ខ្សែកាបអុបទិកក្រោមបាតមហាសមុទ្រអាត្លង់ទិចនិងមហាសមុទ្រប៉ាស៊ីហ្វិក បានបង្កើតស្ថាន័យឈ្លបយកការណ៍ថ្នាក់ជាតិចំនួន៧កន្លែង ហើយបានធ្វើកិច្ចសហប្រតិបតិ្តការជាមួយប្រទេសផ្សេងទៀត ដើម្បីធ្វើការវិភាគនិងលួចយកទិន្នន័យក្នុងខ្សែកាបអុកទិក ។
ក្នុងនោះ ប្រទេសចិនជាគោលដៅនិងជនរងគ្រោះដ៏សំខាន់ក្នុងសកម្មភាព “លួចការណ៍សម្ងាត់តាមបណ្តាញអ៊ីនធើណេត”របស់អាមេរិក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថាប័នចិន ដូចជាសាកលវិទ្យាល័យឧស្សាហកម្មនៅតំបន់ភាគពាយ័ព្យនៃប្រទេសចិន និងមជ្ឈមណ្ឌលស្ទង់ពិនិត្យគ្រោះរញ្ជួយដីនៃក្រុងអ៊ូហានជាដើម បានរងការវាយប្រហារពីអង្គការHackerក្រៅប្រទេសជាច្រើនលើក ។ តាមរយៈការស៊ើបអង្កេតរបស់ចិនបានរកឃើញថា អ្នកបង្កការវាយប្រហារសុទ្ធតែមានទំនាក់ទំនងជាមួយស្ថាប័នសន្តិសុខអាមេរិក ។ នាពេលថ្មីៗកន្លងទៅនេះ របាយការណ៍ដែលចេញផ្សាយដោយស្ថាប័នចិន ដូចជាមជ្ឈមណ្ឌលជាតិដោះស្រាយវីរុសកុំព្យូទ័រជាបន្ទាន់របស់ចិនជាដើមក៏បានបញ្ជាក់ពីករណីនេះផងដែរ ។ របាយការណ៍បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលយូរ រដ្ឋាភិបាលសហរដ្ឋអាមេរិក ស្ថាប័នស៊ើបការណ៍អាមេរិក និងរដ្ឋសមាជិក “សម្ព័ន្ធភ្នែកប្រាំ”ឈ្លបយកការណ៍ពីអ្នកប្រើប្រាស់ទូរគមនាគមន៍និងបណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោកក្នុងកម្រិតដូចគ្នា ព្រមទាំងបានអនុវត្តសកម្មភាព“ព្យុះទីហ្វុង Volt ”ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ផ្សំគំនិតគ្នាបោកបញ្ឆោតសមាជិករដ្ឋសភា និងអ្នកជាប់ពន្ធរបស់អាមេរិក ដើម្បីទទួលបានការគាំទ្រខាងផ្លូវច្បាប់និងថវិកា ។
ការពិតជាក់ស្តែងច្បាស់នឹងភ្នែក ហើយក៏មានភស្តុតាងស្រស់ៗដែរ ។ មិនថាអាមេរិកឃោសនាបំប៉ោងពីអ្វីដែលហៅថា “ចារកម្មចិន”ដល់កម្រិតណាក៏ដោយ ក៏មិនអាចបិទបាំងធាតុពិតរបស់សកម្មភាពអាមេរិក ដែលមួលបង្កាច់និងទម្លាក់កំហុសឱ្យគេឡើយ ។ ផ្ទុយទៅវិញ ទង្វើទាំងនេះបានលាតត្រដាងនូវមុខមាត់ពិតរបស់អាមេរិកដែលជា “អាណាចក្រHacker”ឱ្យកាន់តែច្បាស់ក្រឡែត ក៏ថែមទាំងធ្វើឱ្យកិត្តិនាមអាមេរិកដួលរលំយ៉ាងឆាប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង