**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

COP16៖ បណ្តាប្រទេសនានាផ្តើមយកចិត្តទុកដាក់លើធម្មជាតិ ខណៈការបំផ្លាញធម្មជាតិប្រៀបបាននឹងការសម្លាប់ខ្លួនឯង

ទីក្រុងកាលី៖ នៅឯកិច្ចពិភាក្សាស្តីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិ «COP16» កាលពីថ្ងៃអង្គារទី២៩ខែតុលា ប្រទេសកូឡុំប៊ីបានចាប់ផ្តើមសម្ព័ន្ធភាពជាមួយប្រទេសចំនួន២០ផ្សេងទៀតដែលកំពុងស្វែងរកការបង្កើត «សន្តិភាពជាមួយធម្មជាតិ» ខណៈមេដឹកនាំនានាបានព្រមានថា ការបំផ្លិចបំផ្លាញយ៉ាងឆាប់រហ័សនៃបរិស្ថានមានគ្រោះថ្នាក់ដល់ការផុតពូជនៃមនុស្សជាតិ។

កិច្ចប្រជុំកំពូលជិត២០០ប្រទេសកំពុងប្រព្រឹត្តទៅនៅទីក្រុងកាលីនែប្រទេសកូឡុំប៊ីដែលមានជួរភ្នំខ្ពស់ៗជាច្រើន ដោយពួកគេមានភារកិច្ចស្វែងរកវិធីបញ្ឈប់ការបំផ្លិចបំផ្លាញនៃធម្មជាតិនៅឆ្នាំ២០៣០ ខណៈស្នាដៃមនុស្សកំពុងជំរុញឱ្យបាត់បង់ជម្រកព្រៃឈើ ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងសកម្មភាពផ្សេងទៀតដែលបំផ្លាញប្រព័ន្ធជីវចម្រុះ។ សម្ព័ន្ធភាពដែលបានលើកឡើងអំពីបញ្ហានេះមានប្រទេសមកពីទ្វីបចំនួនបួន ក្នុងនោះរួមមាន៖ ម៉ិកស៊ិក ស៊ុយអែត អ៊ូហ្កង់ដា និងឈីលី ប៉ុន្តែគ្មានប្រទេសមកពីអាស៊ីប៉ាស៊ីហ្វិកឡើយ។ មែនទែនទៅ សម្ព័ន្ធនេះគឺបើកចំហសម្រាប់ប្រទេសដែលយល់ព្រមលើសំណុំនៃគោលការណ៍ដែលមានបំណងផ្លាស់ប្ដូរទំនាក់ទំនងរបស់មនុស្សជាតិជាមួយធម្មជាតិ និងរស់នៅប្រកបដោយសុខដុមជាមួយបរិស្ថាន។ ទាំងនោះក៏រាប់បញ្ចូលទាំងការកៀរគរថវិកាឆ្ពោះទៅការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការឆ្ពោះទៅរកការអភិរក្សធម្មជាតិផងដែរ។

ថ្លែងនៅឯការបើកកិច្ចប្រជុំ COP16 កាលពីថ្ងៃអង្គារទី២៩តុលាជាមួយប្រធានាធិបតីប្រាំមួយរូប និងរដ្ឋមន្ត្រីជាង១០០នាក់ បណ្តាមេដឹកនាំតំណាងប្រទេសនីមួយៗបានព្រមានថា តាមរយៈការបំផ្លាញធម្មជាតិមានន័យថា មនុស្សជាតិកំពុងសម្លាប់ខ្លួនឯង។ ជុំវិញរឿងរ៉ាវនេះ ប្រធានាធិបតីកូឡុំប៊ីលោក ហ្កាស់ស្តាវ៉ូ ផេត្រូ (Gustavo Petro) បានសង្កត់ធ្ងន់ថា ៖«យើងកំពុងចាប់ផ្តើមយុគសម័យនៃការផុតពូជរបស់មនុស្សជាតិ។ ខ្ញុំមិនមែននិយាយបំផ្លើសនោះទេ»។ ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អេនតូនីញ៉ូ ហ្គោធឺរេស(Antonio Guterres) បានសង្កត់ធ្ងន់ថា ៖«ធម្មជាតិគឺជាជីវិត។ ប៉ុន្តែយើងកំពុងធ្វើសង្រ្គាមប្រឆាំងនឹងវា៕

អត្ថបទដែលជាប់ទាក់ទង