**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

សម្ដេចធិបតី កោតសរសើរក្រសួងអប់រំ ដែលបានរៀបចំព្រឹត្តិការណ៍កីឡានានានៅកម្ពុជាបានយ៉ាងល្អ


ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា គណកម្មាធិការជាតិអូឡាំពិកកម្ពុជា គណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អនូវក្នុងការលើកកម្ពស់វិស័យកីឡាជាតិនាពេលបច្ចុប្បន្នឲ្យមានការរីកចម្រើនគួរជាទីមោទនៈ និងទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់ទិសទី ព្រមទាំងបានបង្ហាញនូវមោទនភាពជាតិ លើឆាកជាតិ និងអន្តរជាតិផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា នូវតែបន្តយកចិត្តទុកដាក់ និងគនិងគាំទ្រដល់ការអនុវត្ត ការកំណែទម្រង់វិស័យកីឡា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើនសមិទ្ធផលកីឡា ដើម្បីឲ្យមានការទាក់ទាញការគាំទ្រកាន់តែខ្លាំងក្លៀវក្លា ពិសេសការទទួលបានជោគជ័យក្នុងការប្រកួតទាំងលក្ខណៈជាតិ និងអន្តរជាតិ។

សម្តេចធិបតី បានបន្តថា ការរៀបចំការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នាពេលនេះ ជាឱកាសថ្មីមួយទៀតដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមរួចរាល់សម្រាប់រៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ នៅឆ្នាំ២០២៩ខាងមុខ។ ម្យ៉ាងវិញទៀតការរៀបចំព្រឹត្តិការណ៍កីឡាបានផ្ដល់អត្ថប្រយោជន៍ច្រើនដល់សង្គម ដូចជា៖ នយោបាយការទូតសេដ្ឋកិច្ចវប្បធម៌, ការលើកកម្ពស់មុខមាត់ជាតិ, ទីផ្សារពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាដើម ដែលជាការខិតខំប្រឹងប្រែងរបស់កម្ពុជា និងមួយជំហានទៀតក្នុងការបង្ហាញឲ្យឃើញនូវកម្លាំងសាមគ្គីជាតិ និងកម្លាំងសេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា ជាការពិតវិស័យកីឡា បានចូលរួមយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវវិធានការកែទម្រង់សុីជម្រៅលើវិស័យកីឡា អប់រំកាយ តាមរយៈការបន្តការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការធ្វើប្រតិភូកម្មការងារ និងការផ្ដល់ការគាំទ្រថវិកាដល់ សហព័ន្ធកីឡាជាតិ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សជំនាញកីឡា និងការកែទម្រង់ការប្រកួតកីឡាជាដើម។

សម្តេចធិបតី បានបញ្ជាក់ថា សមិទ្ធផលឆ្នាំ២០២៣កន្លងទៅ ខណៈដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាទទួលបាននូវជោគជ័យយ៉ាងធំធេង ព្រមទាំងទទួលបានការកោតសរសើរពីប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក ទៅលើទិដ្ឋភាពនៃរៀបចំការប្រកួត និងទទួលមេដាយពីការប្រកួតសរុប ២៨២គ្រឿង ដោយឈរលើលេខរៀងទី៤ នៅក្នុងចំណោម ១១ប្រទេស ក្នុងតំបន់អាស៊ាន និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាទទួលបានមេដាយសរុប ៧៣គ្រឿង ដោយឈរលើលេខរៀងទី៨ នៅក្នុងចំណោម ១១ប្រទេស ក្នុងតំបន់អាស៊ាន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្តទៀតថា កាលពីថ្មីៗនេះ ការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចមហាបវរធិបតី ក៏បានរៀបចំឡើងក្នុងគោលបំណងបណ្ដុះ គួររំលេចក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ និងគ្រប់ទីកន្លែងសម្រាប់ផ្តល់នូវឱកាសសម្តែងបន្ថែមទៀតដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់ឲ្យកាន់តែច្បាស់ពីប្រវត្តិនៃក្បាច់គុនរបស់បុព្វបុរសខ្លួន។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដើម្បីគួររំលេចដួងព្រលឹងក្បាច់គុនបុរាណខ្មែរឲ្យងើបឡើងវិញ និងចងក្រងទុកជាឯកសារសម្រាប់មនុស្សជំនាន់បានស្វែងយល់ ៕

អត្ថបទដែលជាប់ទាក់ទង