**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ខ្មាន់កាំភ្លើងភ្ជង់ប្លន់រំដោះអ្នកទោសជនជាតិវៀតណាមនៅមុខពន្ធនាគារខេត្តស្វាយរៀង រត់គេចខ្លួនដោយសុវត្ថិភាព

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីមន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀងម្នាក់ បានឱ្យដឹងថា ឧក្រិដ្ឋជនជនជាតិវៀតណាម ត្រូវបានបក្ខពួកធ្វើសកម្មភាពប្រើអាវុធខ្លីភ្ជង់ទៅលើសមត្ថកិច្ចរំដោះចេញពីពន្ធនាគារ កាលពីវេលាម៉ោង០៤:២៥នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅខាងមុខពន្ធនាគារខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

មន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀងដដែលបន្តថា មុនដំបូងមានបុរសជនជាតិវៀតណាមម្នាក់ បានមកសុំមន្ត្រីនគរបាលយាមពន្ធនាគារ សួរសុខទុក្ខឧក្រិដ្ឋជនដែលជាអ្នកទោសមិនទាន់កាត់ក្ដី ដែលមន្ត្រីយាមពន្ធនាគារនាំពីក្នុងពន្ធនាគារ ទៅកាន់ទ្វារខាងមុខពន្ធនាគារ លុះឧក្រិដ្ឋជនដើរដល់មាត់ទ្វារភ្លាម ស្រាប់តែជនសង្ស័យម្នាក់ដែលសុំជួបឧក្រិដ្ឋជន បានដកអាវុធខ្លីភ្ជង់មន្ត្រីពន្ធនាគារ ភ្លាមៗឧក្រិដ្ឋជនបានកញ្ឆក់យកអាវុធពីដៃជនមករំដោះ កេះកៃកាំភ្លើងបាញ់តម្រង់ទៅលើមន្ត្រីពន្ធនាគារតែអត់ផ្ទុះ ខណៈជនសង្ស័យ និងឧក្រិដ្ឋជនទាំងពីរនាក់ បានឡើងជិះម៉ូតូចេញទៅ ត្រូវបានមន្ត្រីពន្ធនាគារម្នាក់ថ្នាក់វរសេនីយ៍ បានរត់ដេញតាមម៉ូតូជនសង្ស័យទាន់ ហើយមានមន្ត្រីនគរបាលម្នាក់ស្រែកថា វាមានកាំភ្លើងប្រយ័ត្ន! ខណៈនោះមន្ត្រីនគរបាលដែលដេញតាមក៏ឱនក្រាបទៅលើដី ជាឱកាសសម្រាប់ជនសង្ស័យ និងឧក្រិដ្ឋជន ជិះម៉ូតូឌុបគ្នារត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងនគរបាលពន្ធនាគារខេត្ត ចុះស្រាវជ្រាវរកបក្ខពួកជនសង្ស័យ ព្រមទាំងបានកំណត់ទីតាំងមុខសញ្ញាស្នាក់នៅ ធ្វើការឡោមព័ទ្ធផ្ទះសំណាក់ចំនួន២ ពោលគឺផ្ទះសំណាក់ចម្រើនសុវណ្ណវត្តីមានលាភ នឹងផ្ទះសំណាក់ សុខហេង ប៉ុន្ដែក្រុមជនសង្ស័យហាក់ដឹងខ្លួនមុន បានរត់គេចខ្លួនបាត់ស្រមោល៕

អត្ថបទដែលជាប់ទាក់ទង