**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ**អ៉ីស្រាអែល ណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ**មេដឹកនាំថ្មីនៅស៉ីរី ឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅប្រទេសមជ្ឈិមបូព៌ា ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ**ក្រុមហ៊ុន Toyota Motor of North America នឹងបរិច្ចាគប្រាក់ ១លានដុល្លារ ដល់ពិធីឡើងកាន់តំណែង របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**គ.ជ.ប បើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ មុននឹង គ.ជ.ប សម្រេចដាក់ប្រើជាផ្លូវការ**ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្តល់មតិសំខាន់ៗ ៦ចំណុច ដល់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សា រាជធានី ខេត្ត**មន្រ្តីប្រេស៊ីល រកឃើញជនជាតិចិន ១៦៣នាក់ កំពុងធ្វើការក្នុងការដ្ឋានសំណង់រោងចក្រមួយ គ្រប់គ្រងដោយក្រុមហ៊ុន BYD មានជីវិតរស់នៅលំបាកវេទនា ដូចទាសករដាច់ថ្លៃ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអ៊ុយក្រែន

ភ្នំពេញ៖ នារសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន ដឹកនាំដោយឯកឧត្តម Taras Kachkaអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន និង ឯកឧត្តម Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ព្រមទាំងមន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ច និង ស្ថានទូតអ៊ុយក្រែនប្រចាំកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្វាគមន៍គណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន ដែលបានឆ្លៀតពេលមកជួបពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងឱកាសដែល ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ឯកឧត្តមឯកអគ្គរដ្ឋទូត អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនគណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ក្របខណ្ឌគោលនយោបាយ, និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលត្រូវបានដាក់ចេញដោយ រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដោយកាន់តែផ្តោតខ្លាំងលើ ការកែទម្រង់អភិបាលកិច្ច និង ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ។

ឯកឧត្តម Taras Kachka បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានទទួលជួបគណៈប្រតិភូអ៊ុយក្រែន ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិនិត្យពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និង វិស័យបច្ចេកវិទ្យាព័ត៌មាន រវាងប្រទេសទាំង ២។

ឯកឧត្តម Taras Kachka បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាបាលកម្ពុជា ក្នុងការសម្រេចបានសមិទ្ធផលធំៗជាច្រើន ដោយបានប្រែក្លាយកម្ពុជាពីប្រទេសមានសង្គ្រាម និង ជាប្រទេសក្រីក្រ ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ជាពិសេស ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានខ្ពស់នៅឆ្នាំ ២០៥០ ។

ជាមួយគ្នានេះឯកឧត្តម បានឱ្យក្រុមការងារបច្ចេកទេស ធ្វើបទបង្ហាញអំពីប្រព័ន្ធលទ្ធកម្មអេឡិចត្រូនិក Prozorro ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ ២០១៥ ។បន្ទាប់ពីការធ្វើបទបង្ហាញ និង ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈ តាមប្រព័ន្ធលទ្ធកម្មអេឡិចត្រូនិក, ឯកឧត្តមបណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ុយក្រែន ក្នុងការអភិវឌ្ឍនិង ដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងលទ្ធកម្មនេះ ប្រកបដោយជោគជ័យ និង ប្រសិទ្ធភាពខ្ពស់ ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យគណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន បន្តសិក្សាស៊ីជម្រៅលើលទ្ធភាពនៃការជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច និង វិស័យបច្ចេកវិទ្យាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង