**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អត្ថាធិប្បាយ៖ វិស័យព័ត៌មានកម្ពុជា-ចិនកាន់តែមានភាពសកម្ម និងរស់រវើក

ភ្នំពេញ៖ ផ្តើមចេញពីការរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មាន នៃប្រទេសទាំងពីរក៏ត្រូវបានគេមើលឃើញថា កាន់តែមានសកម្មភាពយ៉ាងកម្ម និងរស់រវើកឥតឈប់ឈរ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងប្រជាជននៃប្រទេសយើងទៅវិញទៅមក។
សកម្មភាពជាច្រើនបានស្តែងចេញជាលទ្ធផលជាបន្តបន្ទាប់តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនៈកិច្ចចាប់តាំងពីថ្នាក់ដឹកនាំក្រសួងព័ត៌មានកម្ពុជា និងចិន ការផ្លាស់ប្ដូរទស្សនកិច្ចរវាងអ្នកសារព័ត៌មានក្នុងវិស័យ នសប្រទេសទាំងពីរ ការរួមគ្នារៀបចំសិក្ខាសាលា ការផ្លាស់ប្ដូរនូវព័ត៌មានកាន់តែសម្បូរបែប និងទាន់សកម្មភាពការណ៍។
សមាគម កាសែត វិទ្យុមិត្តភាពកម្ពុជាចិន សារព័ត៌មានអនឡាញកម្ពុជា-ចិនជាច្រើនត្រូវបានបង្កើតជាស្ថាប័ននីតិបុគ្គលស្របច្បាប់កម្ពុជាដើម្បីអាចធ្វើសកម្មភាពផ្សេងៗផ្តោតលើវិស័យព័ត៌មាន ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបចុងក្រោយនេះ។
ក្នុងកិច្ចប្រជុំរួមប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំង ៦ នៃបណ្តាប្រទេសឡានឆាង – មេគង្គឆ្នាំ២០២៤ ស្ដីពី “សមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃដើម្បីបង្កើតអនាគត“ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ថា ស្ថិតក្នុងយុគសម័យសារព័ត៌មានឌីជីថល ប្រព័ន្ធផ្សព្វផ្សាយក្លាយជាឧបករណ៍ដ៏សំខាន់បំផុតក្នុងការភ្ជាប់ មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិង ប្រជាជន។ ការរៀបចំប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ មិនមែនត្រឹមតែសំដៅលើការរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗទេ ប៉ុន្តែវាជារបត់ថ្មីមួយជួយដល់ស្ថាប័នសារព័ត៌មាន និងផ្សព្វផ្សាយ អាចបំពេញតាមតម្រូវការរបស់សាធារណជន តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI និងបច្ចេកវិទ្យាឌីជីថល ថែមទៀតផង។
ឯកឧត្តមបញ្ជាក់ថា ៖ « កន្លងមកនេះ កម្ពុជា និងចិនបានពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាផ្នែកសារព័ត៌មាននេះ ទាំងក្នុងក្របខណ្ឌអង្គភាពចំណុះក្រសួងព័ត៌មាន រួមមាន៖ វិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា សុទ្ធតែមានទំនាក់ទំនងល្អធ្វើការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមកជាមួយសារព័ត៌មានរដ្ឋចិន»។

លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាមានប្រសាសន៍ថា កន្លងមកវិទ្យុជាតិកម្ពុជា និងវិទ្យុសំឡេងឈូងសមុទ្រ ប៉ីពួរ(Beibu) នៃស្ថានីយវិទ្យុនិងទូរទស្សន៍ក្វាងស៊ី មានកិច្ចសហប្រតិបត្ដិការជាមួយគ្នាយ៉ាងល្អប្រសើរ ក្នុងនោះវិទ្យុជាតិកម្ពុជាបានផ្ដល់ការិយាល័យធ្វើការ និងជួយផ្សព្វផ្សាយរឿងភាគនិទានចិន បទយកការណ៍ និងផ្លាស់ប្ដូរព័ត៌មានសំខាន់ៗជាច្រើនទៀតជាយគ្នា ។
លោកជំទាវបញ្ជាក់ថា ការរីកចម្រើននៃវិស័យព័ត៌មាននេះ ផ្តើមចេញពីទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជានិងចិន ខណៈដែលទំនាក់ទំនង នៃប្រទេសយើងទាំងពីរត្រូវបានចាត់ទុកជាកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយទៅហើយ។
លោកជំទាវបញ្ជាក់ថា ៖ « ចំពោះទំនាក់ទំនងកម្ពុជាចិនកាន់តែរឹងមាំផ្តើមចេញពីទំនាក់ទំនងដែកថែប ទៅជាទំនាក់ទំនងឆកោណត្បូងពេជ្រ ហើយថ្មីៗនេះទៀតសម្តេចមហាបវរធិបតីលោកបានហៅទំនាក់ទំនងកម្ពុជា-ចិន នេះទៅជាបេតិកភណ្ឌមួយហើយសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ឆ្នាំ២០២៤នេះ ជាឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជាចិន ។ ដោយមានអ្នកទេសចរ អ្នកសារព័ត៌មានចិនជាច្រើនបានមកកម្ពុជាដើម្បីទស្សនា និងផ្សព្វផ្សាយព័ត៌មានពីប្រាសាទអង្គរវត្តយើង។ ដូច្នេះទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅ។ »
លោកស្រី Wen Hongren នាយិកា វិទ្យុសំឡេងឈូងសមុទ្រ Beibu នៃស្ថានីយវិទ្យុ និងទូរទស្សន៍ ក្វាងស៊ី បានលើកឡើងថា ទូរទស្សន៍ក្វាងស៊ីបានធ្វើកិច្ចសហប្រតិបត្តិការជាមួយទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជាជាច្រើនឆ្នាំមកហើយ។ ក្នុងនោះយើងបានសហការគ្នាផលិតជាមាតិកា និងកម្មវិធីផ្សេងៗ ។
លោកស្រីបង្ហាញក្តីសង្ឃឹមថា ថ្ងៃអនាគត ចិននឹងសហការជាមួយកម្ពុជាលើផ្នែកAI VA ជួយជំរុញដល់វិស័យសារព័ត៌មាន នៃប្រទេសទាំងពីរឱ្យរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ អ្នកសារព័ត៌មាននៃទូរទស្សន៍ក្វាងស៊ីបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីវិស័យព័ត៌មានកម្ពុជា និងបានផ្សព្វផ្សាយពីវិស័យទេសចរណ៍ វប្បធម៌កម្ពុជាទៅកាន់ប្រជាជនចិនជាបន្តបន្ទាប់។
សរុបសេចក្តីមកការផ្លាស់ប្ដូរវិស័យព័ត៌មានរវាងកម្ពុជា និងចិនបានផុលផុស ក្នុងរយៈពេលចុងក្រោយនេះ ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅក្នុងសមរភូមិស្លាបប៉ាកកា ពីព្រោះថា វិស័យព័ត៌មានបាន ដើរតួនាទីសំខាន់ ដើម្បីចែករំលែកនូវព័ត៌មានពិត និងដំណឹងផ្សេងៗ។ ដូច្នេះ ហើយបានជាប្រជាជនខ្មែរមួយចំនួនតែងតែនិយាយបែបសាមញ្ញថា ពេលរៀបចំកម្មវិធីអ្វីមួយ បើគ្មានអ្នកសារព័ត៌មានផ្សព្វផ្សាយ ហាក់បីដូចជាធ្វើបុណ្យគ្មានម៉េក្រូអ៊ីចឹងដែរ៕ (លោកចេម វឌ្ឍនា វិទ្យុមិត្តភាពកម្ពុជាចិន)

អត្ថបទដែលជាប់ទាក់ទង