ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួមក្នុងវេទិកាស្ដីពីទឹក និងភាពធន់របស់ទីក្រុងសម្រាប់តម្រង់ទិសដៅទៅអនាគត ដើម្បីសម្រេចបាននូវការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងវេទិកាស្ដីពីទឹក និងភាពធន់របស់ទីក្រុងសម្រាប់តម្រង់ទិសដៅទៅអនាគត ដើម្បីសម្រេចបាននូវការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ ដែលមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
សូមជម្រាបថា សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលជាច្រើននាក់៕