**សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំ ពិធីសូត្រមន្តអង្គកឋិនទាន ដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម**កងពលតូចថ្មើរជើងលេខ៤២ ចែកអាវរងារដល់កងឯកភាពចំណុះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់សាលាពលទាហានទី៥**អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា**ការចាប់ខ្លួនអ្នកកាសែតវៀតណាម ជាចំណុចខ្មៅក្នុងទំនាក់ទំនងអាម៉េរិក-វៀតណាម**អាវរងជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិនកងការពាព្រំដែន គោកលេខ៤០៣ យោធភូមិភាគទី៤**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា**អាវរងារជាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតត្រូវបានចែកជូនយោធិនកងការពាព្រំដែន គោកលេខ៤០២ យោធភូមិភាគទី៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ជួសជុលទំនប់ និងគម្រោងជីកព្រែក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ**ក្រសួងធនធានទឹក៖ ព្យុះទី២១ឈ្មោះកង្រី បានវិវត្តទៅជាព្យុះសង្ឃរា បន្តមានឥទ្ធិពលមកលើកម្ពុជា**ពលរដ្ឋកូរ៉េខាងជើងជាង១០០នាក់ បាត់ខ្លួនពេលព្យាយាមរត់គេចពីប្រទេសឯកោមួយនេះ**អាល្លឺម៉ង់ ប្រកាសបិទស្ថានកុងស៊ុលអ៊ីរ៉ង់ទាំងបីនៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីការប្រហារជីវិតសញ្ជាតិអាល្លឺម៉ង់-អ៊ីរ៉ង់ម្នាក់**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្របសម្រួលផលវិវាទ រវាងលោកគ្រូនាយក និងអ្នកគ្រូកិច្ចសន្យា នៅសាលាបឋមសិក្សាដូននាគ**ឧត្តមសេនីយ៍ឯក អុី សុខឃី ចាត់ទុកការចូលរួមរបស់ភ្នាក់សន្ដិសុខឯកជន ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជារឿងសំខាន់ និងជំរុញឲ្យបន្ដកិច្ចសហការនេះ**ឯកឧត្តម ទេព អស្នារិទ្ធ៖ អ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន**ក្នុងខែតុលា ACU បានពិនិត្យ និងសម្រេចលើពាក្យបណ្តឹង ២៩បណ្តឹង និងមានមន្រ្តីជាង៤០០នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ បន្តបង្កើនការយកចិត្តទុកដាក់លើជំងឺមិនឆ្លង រួមទាំងជំងឺមហារីក ដើម្បីកាត់បន្ថយអត្រានៃអ្នកកើតជំងឺមហារីក**រដ្ឋមន្រ្តីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌា ជួយផ្សព្វផ្សាយពីសភាពការពិត និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា នៅតាមបណ្តាញព័ត៌មានក្នុងប្រទេសឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាបន្ថែមទៀត**រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន

មេដឹកនាំថ្មីរបស់ក្រុម Hezbollah ប្តេជ្ញាថានឹងបន្តយុទ្ធសាស្រ្តសង្រ្គាមរបស់អ្នកជំនាន់មុន

បេរូត៖ មេដឹកនាំថ្មីរបស់ Hezbollah លោក Sheikh Naim Qassem បានបញ្ជាក់កាលពីថ្ងៃពុធថា លោកនឹងបន្តយុទ្ធសាស្រ្តសង្រ្គាម ដែលបានអនុម័តដោយអ្នកស្នងតំណែងមុនរបស់លោក Sayyed Hassan Nasrallah ដោយគាំទ្ររណសិរ្ស Gaza។

លោក Qassem បានឲ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូងបន្ទាប់ពីការតែងតាំងរបស់គាត់ជាអគ្គលេខាធិការថ្មីរបស់ Hezbollah ថា កម្មវិធីការងាររបស់ខ្ញុំគឺជាការបន្តនៃកម្មវិធីរបស់លោក Sayyed Hassan Nasrallah លើគ្រប់វិស័យ នយោបាយ ជីហាដ សង្គម និងវប្បធម៌។

លោក Qassem បានសង្កត់ធ្ងន់ថា ការគាំទ្រតំបន់ Gaza គឺចាំបាច់ដើម្បីប្រឈមមុខនឹងការគំរាមកំហែងដែលបង្កឡើងដោយអ៊ីស្រាអែលនៅក្នុងតំបន់។

លោកបានថ្លែងថា អ្នកប្រាកដជាត្រូវចាញ់ព្រោះនេះជាដីរបស់យើង ចូរចេញពីទឹកដីរបស់យើង ប្រសិនបើអ្នកនៅ អ្នកនឹងត្រូវបង់ថ្លៃយ៉ាងធ្ងន់។

លោក Qassem ក៏បានបញ្ជាក់ដែរថា អ៊ីរ៉ង់បាននិងកំពុងគាំទ្រក្រុម Hezbollah ដោយគ្មានចេតនាលាក់កំបាំងណាមួយឡើយ។

លោកបានបន្តថា យើងកំពុងរំដោះទឹកដីលីបង់ នៅពេលដែលយើងប្រយុទ្ធជាមួយអ៊ីស្រាអែលជាមួយបុរសលីបង់នៅតាមព្រំដែនរបស់យើង អ៊ីរ៉ង់មិនប្រើប្រាស់ពួកយើងដើម្បីប្រយុទ្ធជាមួយអ៊ីស្រាអែលដូចដែលមនុស្សមួយចំនួនបានបញ្ជាក់នោះទេ។

ខណៈដែលទទួលស្គាល់ថា ក្រុម Hezbollah ត្រូវបានរងផលប៉ះពាល់ដោយការធ្វើឃាតលោក Nasrallah លោក Qassem បានបញ្ជាក់ជាថ្មីថា ក្រុមនេះមានសមត្ថភាពបំពេញមុខតំណែងទំនេរទាំងអស់។

ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញាមក កងទ័ពអ៊ីស្រាអែលបាននិងកំពុងធ្វើយុទ្ធនាការផ្លូវអាកាសដ៏ខ្លាំងក្លាមួយប្រឆាំងនឹងប្រទេសលីបង់ ដែលបង្ហាញពីការកើនឡើងដ៏គ្រោះថ្នាក់ជាមួយក្រុមហេសបូឡា។

ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ មក ក្រុមហេសបូឡា និងកងទ័ពអ៊ីស្រាអែល បាននិងកំពុងបាញ់ប្រហារគ្នានៅទូទាំងព្រំដែនលីបង់ និងអ៊ីស្រាអែល ចំពេលមានការព្រួយបារម្ភអំពីជម្លោះកាន់តែទូលំទូលាយ ខណៈដែលសង្រ្គាមរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលនៅតែបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

អត្ថបទដែលជាប់ទាក់ទង