**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ទោ សែម រតនា ចុះពិនិត្យពីវឌ្ឍនៈភាពការងារ សាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ស្រុកភ្នំស្រួច

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមានការអមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ ជាអគ្គនាយករង និងឯកឧត្តម ឧត្តមសេនីយ៍ ជាប្រធាននាយកដ្ឋាន និងប្រធានជំនាញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានចុះពិនិត្យពីវឌ្ឍនៈភាពការងារ សាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ចំពោះការសាងសង់អគារខាងលើនេះ ឯកឧត្តម ឱ្យដឹងថា ចំពោះអគារស្នាក់, អគារសម្រាប់បន្ទប់សិក្សា និងអគារសាលប្រជុំគឺសង់បានប្រមាណ៩៥%។ ចំពោះអគារទាំង៣ខាងលើនេះ គឺមានសម្ភារបំពាក់គ្រប់១០០% និងបានបំពាក់ចូលក្នុងបន្ទប់បានជាង៥០% ចំពោះសម្ភារគ្រឿងបំពាក់ នឹងបន្តបំពាក់ នៅថ្ងៃនេះ និងថ្ងៃស្អែកបន្ថែមទៀត ដើម្បីឱ្យបានបញ្ចប់នៅក្នុងសប្តាហ៍នេះ។

នៅក្នុងបន្ទប់ ផងដែរ។ ក្រៅពីការសង់អគារខាងលើ ចំពោះហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវបេតុង បំពាក់អំពូលសឡា គឺស្ថាបនារួចរាល់១០០%។ ចំណែកការរៀបចំសួនផ្កានិងដាំស្មៅគឺធ្វើបាន ជិតរួចរាល់ហើយផងដែរ។
អគារកំពុងសាងសង់ដែលបានប្រសិទ្ធនាមថាតេជោសន្តិភាព គឺសម្រាប់ធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់សិក្ខាកាមថ្នាក់តំបន់និងសកល។ ជាមួយគ្នាអគារតេជោសន្តិភាព នឹងសាងសង់ឱ្យរួចរាល់នៅមុនវគ្គហ្វឹកហ្វឺនជំនាញ
វិស្វកម្មត្រីភាគី កម្ពុជា កូរ៉េខាងត្បូង អ ស ប នៅចុងឆ្នាំ២០២៤ និងវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មត្រីភាគី កម្ពុជា ជប៉ុន អសប នាដើមឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្តម សែម រតនា មានប្រសាសន៍ថា ចំពោះវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា កូរ៉េ និងអង្គការសហប្រជាជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមបើកវគ្គនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរយៈពេល៥សប្តាហ៍ គឺមានសិក្ខកាម ជាង១៣០នាក់ ជាសិក្ខាកាមជាតិ និងអន្តរជាតិ ចំពោះយោធាចារ្យមាន កូរ៉េ ជប៉ុន អូស្ត្រាលី អង្គការសហប្រជាជាតិ និងពីប្រទេសមួយចំនួនទៀត សរុប២៨នាក់៕

អត្ថបទដែលជាប់ទាក់ទង