**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

អាមេរិក កត់ត្រាពីឧប្បត្តិហេតុជិត ៥០០ ដែលអាចបង្កគ្រោះថ្នាក់ដល់ជនស៉ីវិល ក្នុងសង្រ្គាមរបស់អ៉ីស្រាអែលនៅហ្កាហ្សា

វ៉ាស៉ីនតោន៖ ក្រុមមន្រ្តីនៃក្រសួងការបរទេសអាមេរិក បានកត់ត្រាពីឧប្បត្តិហេតុជិត ៥០០ ដែលអាចបង្កគ្រោះថ្នាក់ដល់ជនស៉ីវិល អំឡុងប្រតិបត្តិការយោធាអ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ហើយក៏មាននូវការប្រើប្រាស់អាវុធ ដែលជាជំនួយរបស់សហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ ២០២៤។

ឧប្បត្តិហេតុ ដែលមួយចំនួនអាចបំពានច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវបានកត់ត្រា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ជាពេលដែលសង្រ្គាមហ្កាហ្សាផ្ទុះឡើង។ វាត្រូវបានចងក្រង នៅក្នុងរបាយការណ៍ណែនាំ ស្តីពីការ​ឆ្លើយតប​គ្រោះថ្នាក់ចំពោះជន​ស៉ីវិល នៃ​​ក្រសួង​ការបរទេស​​អាមេរិក ដែលជា​យន្តការតាមដាន ​និង​វាយ​តម្លៃ​រាល់​ការ​ប្រើប្រាស់​អាវុធ​ ដែល​មាន​ប្រភព​មកពី​សហរដ្ឋ​អាមេរិក ​ក្នុងផ្លូវខុស។ មន្រ្តីក្រសួងការបរទេសអាមេរិក ប្រមូលយកឧប្បត្តិហេតុទាំងនេះ មកពីប្រភពសាធារណៈ និងមិនមែនសាធារណៈ រួមទាំងសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ក្រុមសង្គមស៉ីវិល និងក្រុមដែលមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលបរទេស។

អតីតមន្ត្រីអាមេរិកម្នាក់ បានប្រាប់ Reuters ថា គ្មានចំណាត់ការណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ។ ជម្រើសចាត់វិធានការអាចមាន រាប់ចាប់ពីការធ្វើការជាមួយរដ្ឋាភិបាលអ៉ីស្រាអែល ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ រហូតដល់ការព្យួរអាជ្ញាប័ណ្ណនាំចេញអាវុធ ដែលមានស្រាប់ ឬកាត់ចោលនូវការអនុម័តនាពេលអនាគត។

គួរបញ្ជាក់ថា តាមអាជ្ញាធរតំបន់ហ្កាហ្សា សង្រ្គាមរបស់អ៉ីស្រាអែល​ ប្រឆាំងក្រុមហាម៉ាសនៅទីនោះ បានបណ្តាលឱ្យមនុស្សជាង ៤៣,០០០នាក់ស្លាប់ និងរបួសជាច្រើននាក់៕

អត្ថបទដែលជាប់ទាក់ទង