**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលដីធ្លី ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលដីធ្លីស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបែបនេះ ដើម្បីរៀបចំបណ្តាញអូរ ប្រឡាយ និងខ្សែផ្លូវប្លង់គោលប្រើប្រាស់ដីធ្លីក្នុងភូមិ៣ សង្កាត់លេខ១ ខេត្តព្រះសីហនុ ដោយសារខេត្តព្រះសីហនុមាន៥ក្រុង ស្រុក មាន ២៩ឃុំ សង្កាត់ ស្មើនឹង ១១១ភូមិ ដោយឡែកយើងបានចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានចំនួន ១០៦ភូមិ ហើយនៅសល់ប្រមាណ ៥ភូមិទៀតយើងនឹងចេញបណ្ណបញ្ចប់នៅពេលខាងមុខ ព្រោះការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ជួយកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

រាជរដ្ឋាភិបាល បានកំពុងជំរុញការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានលឿនឆាប់ ដើម្បីជួយកាត់បន្ថយនូវទំនាស់ដីធ្លី ទន្ទឹមនោះយើងត្រូវរៀបចំប្រព័ន្ធអូរ ប្រឡាយ និងកំណត់ចំណីផ្លូវជាតិ ផ្លូវរថភ្លើងឱ្យបានធំទូលាយ ម្យ៉ាងប្រព័ន្ធអូរ ប្រឡាយឱ្យបានធំទូលាយ ព្រោះកត្តាអាកាសធាតុមានការប្រែប្រួលមិនទៀងទាត់ធ្វើឱ្យមានជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពរលដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំមន្ទីរជំនាញ និងអាជ្ញាធរដែនដី បានធ្វើការពិភាក្សាកាត់តម្រឹមកែសម្រួលប្លង់គោលប្រើប្រាស់ដីធ្លីក្នុងសង្កាត់លេខ១ មានដូចជាអូរ ប្រឡាយ និងផ្លូវជាតិ ផ្លូវរថភ្លើងឱ្យបានធំទូលាយ និងធ្វើការសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ដើម្បីរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅក្នុងភូមិ៣ សង្កាត់លេខ១ មានលក្ខណៈប្លង់ប្រព័ន្ធ ៕

អត្ថបទដែលជាប់ទាក់ទង